បរទេស៖ យោងតាមទំព័រ Six បានបង្ហាញថា ពិធីមង្គលការរបស់ Tiffany ដែលជាកូនស្រី អតីតប្រធានាធិបតី លោក Donald Trump និង Michael Boulos ត្រូវបានប្រារព្ធឡើងនៅរមណីយដ្ឋាន Mar-a-Lago របស់អតីតប្រធានាធិបតីរូបនេះ ក្នុងទីក្រុង Palm Beach កាលពីថ្ងៃទី ១២ ខែវិច្ឆិកាកន្លងទៅនេះ។ 

នៅក្នុងនោះដែរ ពិធីមង្គលការដ៏រីករាយមួយនេះ បានធ្វើឡើងនៅខាងក្រៅ ដែលទីកន្លែង​រៀប​ការ​ ត្រូវ​បាន​តុបតែង​យ៉ាង​ល្អិតល្អន់ មានភាពទាន់សម័យ ដោយ​មាន​ពណ៌​សំខាន់​ចំនួន​បី ​គឺ​ពណ៌​ខៀវ ផ្កាឈូក និង​ស ព្រមទាំងមានផ្កា​ថ្លៃៗ​ជាច្រើន​ប្រភេទ​ ដែលត្រូវ​បាន​​ប្រើ ​ដើម្បី​តុបតែង​ពី​ច្រក​ចូល​ទៅ​ដំណាក់កាល​សំខាន់។ ជាពិសេស ក៏មានសមាជិកគ្រួសារ មិត្តភ័ក្តិ និងសហការីមួយចំនួន មានវត្តមាន ដើម្បីជូនពរដល់គូស្វាមីភរិយាថ្មីគូនេះ ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលសំខាន់ជាងនេះ តាមរយៈប្រភពព័ត៌មាន បានបើកបង្ហាញពីរូបភាព ដែលអតីតប្រធានាធិបតី លោក Donald Trump បានដើរចូលទៅក្នុងច្រកផ្លូវ រួមជាមួយនឹងការបណ្ដើរកៀកដៃកូនស្រីរបស់ខ្លួន មុនពេលប្រគល់កូនក្រមុំទៅកូនកំលោះ ពោរពេញដោយស្នាមញញឹម និងភាពកក់ក្ដៅ ផងដែរ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

អតីតប្រធានាធិបតី Donald Trump និង កូនស្រី
ពិធីមង្គលការកូនស្រី អតីតប្រធានាធិបតី Donald Trump
ពិធីមង្គលការកូនស្រី អតីតប្រធានាធិបតី Donald Trump
អតីតប្រធានាធិបតី Donald Trump និងកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]