ភ្នំពេញ៖ ការជ្រើសរើសទទួលទានសាច់ជ្រូកដែលល្អមានប្រយោជន៍ខ្លាំងណាស់ សម្រាប់សុខភាពប្រចាំថ្ងៃ យ៉ាងណាមិញ ផលិតផលសាច់ជ្រូកភាគច្រើនដែលដាក់លក់នៅលើទីផ្សារ ជាពិសេសទីផ្សារនាពេលបច្ចុប្បន្នការលក់បែបសម័យបុរាណ ផលិតផលសាច់ភាគច្រើនគ្មានអនាម័យ ហើយផលិតផលសាច់ខ្លះក៏នាំចូលពីក្រៅ យើងសង្កេតឃើញផលិតផលសាច់នាំចូលពីក្រៅក៏មានគុណភាពមិនដូចសាច់ស្រស់ដែរ។
ដូច្នេះដើម្បីដោះស្រាយជាមួយបញ្ហាខាងលើនេះក្រុមហ៊ុន ស៊ី.ភី ខេមបូឌា បានណែនាំទាក់ទងជាមួយហាងលក់ផលិតផលសាច់ដែលមានអនាម័យ សាច់ជ្រូកដែលលោកអ្នកទទួលបានគឺស្រស់គុណភាពល្អ តាមស្ដង់ដារ មកកាន់ទីផ្សារនាពេលបច្ចប្បន្នរបស់ប្រជាជនកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមហ៊ុន ស៊ី.ភី ខេមបូឌា មានរោងចក្រកែច្នៃផលិតចំណីអាហារ ទំនើបថ្មីមួយក្នុងខេត្តកំពត ដោយផ្តោតសំខាន់ទៅលើផលិតផលសាច់ជ្រូកស្រស់ គុណភាពល្អតាមស្តង់ដារ ។ ក្រុមហ៊ុន បានប្រើប្រាស់នៅបច្ចេកវិជ្ជាទំនើប ក្នុងការកែច្នៃផលិតផលសាច់ជ្រូកដោយ ប្រើតាមគោលការណ៏ សុខុមាលភាពសត្វ រួមទាំងការធានាបាននូវសាច់ដែលមានអនាម័យល្អ និងការត្រួតពិនិត្យគុណភាពដោយអ្នកឯកទេស។
ជាមួយគ្នាផងដែរ ការបង្កើតរោងចក្រកែច្នៃផលិតចំណីអាហារស្តង់ដារឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជានេះ គឺក្រុមហ៊ុនផ្តោតសំខាន់ទៅលើស្តង់ដារ អនាម័យ គុណភាព នឹងសុវត្តិភាពខ្ពស់ដល់ប្រជាជនកម្ពុជា។ អាជីវកម្មចម្បងរបស់ក្រុមហ៊ុន CPF រួមមានការផលិតផលិតផលចំណីអាហារគុណភាពខ្ពស់ បំពាក់ដោយ បច្ចេកវិទ្យានិងសម្ភារទំនើប តាមស្តង់ដារអន្តរជាតិ។
លោក អៀង ចន្ថា ប្រធានសត្តឃាតដ្ឋានសត្វជ្រូក ខេត្តកំពត អាជីវកម្មសាខា តំបន់១របស់រោងចក្រកែច្នៃផលិតចំណីអាហាររបស់ក្រុមហ៊ុន ស៊ី. ភី ខេមបូឌា ចំកាត់ ប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖
ទី១) ការនាំយកសត្វពីកសិដ្ធាន ចិញ្ចឹមមានស្តង់ដាត្រឹមត្រូវ : គឺផលិតផលសាច់ដែលល្អ ផ្តើមចេញពីការជ្រើសរើសពូជដែលល្អ រឹងមាំ ធន់ជម្ងឺ ចិញ្ចឹមក្នុងរោងបិតមានស្តង់ដារ មានការ គ្រប់គ្រងបរិស្ថានត្រឹមត្រូវ ហើយនិងមានពេទ្យសត្វជំនាញតាមដារសុខភាពសត្វជាប្រចាំ ។
ទី២) មានការដំណើរការបំលែងសាច់ជ្រូកដោយបច្ចេកវិជ្ជាទំនើប: សំរាប់គន្លឹះនៃសាច់ស្រស់គឺជាការរក្សាផលិតផលសាច់ក្នុងសីតុណ្ហភាពត្រជាក់ (0-4 អង្សាសេ) ដើម្បីកាត់បន្ថយការលូតលាស់នៃបាក់តេរី និងរក្សាគុណភាពសាច់។ ដូចច្នេះសាច់ដែលទទួលបាន គឺស្រស់ល្អ មានគុណភាព និងអនាម័យខ្ពស់ គ្រប់ដំណាកកាលនៃការផលិត ។
ទី៣) សេវាកម្មល្អនិងការគ្រប់គ្រងគុណភាពគ្រប់ដំណាលកាល: ដោយមានការត្រួតពិនិត្យគុណភាពសាច់តាំងពី កសិដ្ឋានរហូតដល់ ដៃអតិថិជនដើម្បីធានាបាននៅសាច់ដែលមានគុណភាព។ អ្វីដែលកាន់តែ ពិសេសបុគ្គលិករបស់ក្រុមហ៊ុនគ្រប់ផ្នែកមានការបណ្តុះបណ្តាលបានយ៉ាងល្អ សំរាប់ត្រៀមខ្លួនក្នុងការជួយដោះស្រាយបញ្ហារបស់អតិថិជន។
លោក អៀង ចន្ថា បន្ថែមទៀតថា៖
បើតាមរយះការចុះទៅ សម្ភាសន៍អាជីវករបងស្រីឈ្មោះងែត ភួងម៉ាលីស និង បងស្រីអាជីវករ ឡេង ហួយ ដែលបានយកសាច់ជ្រូកទីប៉ាយស៊ីភី លក់បន្តនៅក្រុងព្រះសីហនុផ្សារលើបានមានប្រសាសន៍ថា៖
លោកអ្នកបានដឹង និងស្គាល់ហើយថាក្រុមហ៊ុន CPF ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅប្រទេសថៃក៏ដូចជាបណ្តាប្រទេសជាច្រើនទៀត ស្ថិតក្រោមចក្ខុវិស័យ «ផ្ទះបាយពិភពលោក» ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់លើការប្រតិបត្តិអាជីវកម្មចំណីសត្វ(Feed) ការចិញ្ចឹមសត្វ (Farm ) ចំណីអាហារ(Food ) និង ការចែកចាយផលិតផលទាំងការបោះដុំនិងលក់រាយ (Retail)ដោយឈរលើមូលដ្ឋានគ្រឹះដោយទំនួលខុសត្រូវចំពោះសង្គមជាតិ និងបរិស្ថាន ហើយអាជីវកម្មទាំងនោះគ្របដណ្តប់លើវិស័យជាច្រើន ក្រុមហ៊ុនស៊ី.ភីខេមបូឌាចំកាត់ បានដំណើរការអាជីវកម្មនៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៦។
ដោយមានការគាំទ្រយ៉ាងខ្លាំងពីរដ្ឋាភិបាល នៅពេលអនាគតក្រុមហ៊ុន ស៊ី.ភី មានគម្រោងនឹងពង្រីករោងចក្រផលិតចំណីអាហារ ដែលមានគុណភាព សុវត្ថិភាព អនាម័យ នឹងស្តង់ដារក្នុងប្រទេសកម្ពុជាបន្ថែមនៅខេត្តសៀមរាប បាត់ដំបង និងគ្រប់ខេត្តនានាផ្សេងៗទៀត ដើម្បីបំពេញតម្រូវតាមការរបស់ប្រជាជនកម្ពុជានៅគ្រប់ទីកន្លែង ដោយឈរលើមូលដ្ឋានគ្រឹះដោយទំនួលខុសត្រូវចំពោះសង្គមជាតិ និងបរិស្ថាន។
ដូចច្នេះសម្រាប់អតិថិជនដែលចាប់អារម្មណ៍ចង់បានផលិតផលចំណីអាហារ និងសហការក្នុងការបើកលក់សាច់ជ្រូកទីប៉ាយស៊ីភីជាមួយក្រុមហ៊ុនស៊ី.ភី អាចទំនាក់ទំនងមកកាន់ ០៩៦ ៤៣៤ ៦៧៧ ៦និងសម្រាប់អតិថិជនដែលចង់ជាវយកបរិភោគផ្ទាល់ អាចទំនាក់ទំនងមកកាន់ 0៩៣ ៥៣៥ ៥៣៥៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]