ថៃ៖ រយៈពេលជាច្រើនថ្ងៃទៅហើយ ចាប់តាំងពីវគ្គផ្តាច់ព្រ័ត្រនៃ កម្មវិធី Miss Grand International ឆ្នាំ ២០២២ ដែលបេក្ខភាពនារីកំពូលទាំង ១០ បានត្រឡប់ទៅប្រទេសថៃវិញហើយ ប៉ុន្តែត្រូវបានគេលើកឡើងថា ហាក់មិនមានសកម្មភាពអ្វីលេចធ្លោនោះទេ ជាពិសេស នៅពេលដែលមើលឃើញថា ថ្មីៗនេះ ពួកគេនៅតែធ្វើសកម្មភាព ការលក់បន្តផ្ទាល់ នៅលើវេទិកាសង្គម។
ម៉្យាងវិញទៀត កាលពីថ្ងៃទី ១១ ខែវិច្ឆិកា កន្លងទៅ នៅលើទំព័រផ្ទាល់ខ្លួន លោក Nawat ដែលជាប្រធានកម្មវិធីប្រកួត បានបន្តរៀបចំការផ្សាយផ្ទាល់ ដើម្បីឲ្យបេក្ខភាពកំពូល ធ្វើការផ្សាយលក់ផលិតផលបន្ត ដែលជាផលិតផលរបស់ម៉ាកយីហោរបស់លោក Nawat តែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ការដែល Miss Grand International ២០២២ កំពូលទាំង ១០ បានបង្ហាញខ្លួន ជាញឹកញាប់ ជាមួយនឹងការផ្សាយបន្តផ្ទាល់ នៃការលក់នាពេលកន្លងមក បានបង្កឱ្យមានភាពចម្រូងចម្រាស ដោយមាន មតិជាច្រើន បានលើកឡើងថា ការដែលលោក Nawat ប្រើឈ្មោះនារីស្អាតៗ លក់ទំនិញ ធ្វើឲ្យការប្រលងបាត់បង់តម្លៃ កេរ្តិ៍ឈ្មោះ ធ្លាក់ចុះក្នុងក្រសែភ្នែកមហាជន៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]