ភ្នំពេញ៖ កាលពីម្សិលមិញនេះ ​អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានមានការចាប់អារម្មណ៍ជាខ្លាំងទៅនឹង ជំទាវទី ១ លោកស្រី Kim Keon Hee ត្រូវជាភរិយារបស់ប្រធានាធិបតីកូរ៉េខាងត្បូង បានចុះសួរសុខទុក្ខដោយផ្ទាល់ទៅនឹង​ ក្មេងប្រុសម្នាក់នេះគាត់ មានជំងឺប្រហោងបេះដូង។

ស្របពេលថ្ងៃតែមួយ អ្នកនិយមលេងហ្វេសប៊ុក ក៏បានចែករំលែក ទៅនឹង រូបភាពជាច្រើនសន្លឹក ទៅនឹងព្រះរាជបុត្រា ប្រទេសប្រ៊ុយណេ អ្នកអង្គម្ចាស់ Mateen ដែលទ្រង់បានយាងចេញក្រៅ ធ្វើលំហាត់ប្រាណ ដោយរត់ទាំងមេឃកំពុងភ្លៀង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយពីបានឃើញបែបនេះ ទៅនឹងរូបភាពមុននឹងចាកចេញរបស់ លោកជំទាវ បានត្រូវឲ្យដឹងថា មិនត្រឹមតែរូបសម្រស់ស្រស់ស្អាតនោះ តែមានបេះដូងយកចិត្តទុកដាក់ដល់រាស្រ្តសាមញ្ញ ថ្វីត្បិតតែមានជាតិសាសនិ៍ខុសគ្នា ជាមួយនឹងការផ្តល់ជំនួយគ្មានព្រំដែនជាថវិការហូរហែរ។

ទន្ទឹមនឹងនេះ ដូចគ្នាទៅនឹង អ្នកអង្គម្ចាស់ Mateen បានធ្វើជាសារដាស់តឿន ឈានទៅដល់ការលេងកីឡា កុំឲ្យប៉ះពាល់ដល់សុខភាព ទោះបីជាមេឃភ្លៀងមានការ រារាំងក៏ដោយ ក៏ទ្រង់នៅតែឆ្លៀងធ្វើលំហាត់ប្រាណ​ ពេលទំនេរ ក្រោយបំពេញភារកិច្ចនៅប្រជុំអាស៊ានរួចចប់សព្វគ្រប់៕

សូមទស្សនារូបភាពខាងក្រោម៖

លោកស្រី Kim Keon Hee
 អ្នកអង្គម្ចាស់ Mateen 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]