ប្រទេសថៃ ៖ ដូចដែរដឹងស្រាប់ហើយថា បវរកញ្ញាឯកកម្ពុជា កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ទទួលបានជ័យលាភីជាទីគាប់ចិត្ត បំបែកកំណត់ត្រាបន្តពីរាមច្បងជំនាន់មុនៗ ទទួលបានជ័យលាភីលំដាប់រងទី៥ ដែលធ្វើឲ្យអ្នកគាំទ្រនៅកម្ពុជារបស់ខ្លួននាំគ្នាសាទរយ៉ាងច្រើនកុះករ។

តួយ៉ាង តាំងពីចេញទៅប្រកួតតាំងពីពាក់កណ្តាលខែតុលារហូតមកទល់នឹងពេលនេះ កញ្ញា វត្តី មិនទាន់បានហោះត្រឡប់មកមាតុភូមិនៅឡើយទេ បន្ទាប់ពីបញ្ចប់ការប្រកួតនិងការងារនៅក្នុងប្រទេសម្ចាស់ផ្ទះការប្រកួតហើយនោះ រូបនាងក៏ហោះទៅប្រទេសថៃបន្តទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ហ្វេនៗនៅកម្ពុជាគ្រប់គ្នា សុទ្ធតែមិនរំពឹងថា កញ្ញា វត្តី ទទួលបានការគាំទ្រយ៉ាងពេញទំហឹង ភ្លូកទឹកភ្លូកដីពីប្រជាជនថៃយ៉ាងដូច្នេះឡើយ ជាក់ស្តែង ពីមួយថ្ងៃទៅមួយថ្ងៃ ហ្វេនៗចាំគាំទ្របវរកញ្ញាកម្ពុជារូបនេះ កាន់តែច្រើនឡើងៗគួរឲ្យកត់សម្គាល់ រហូតដល់យប់មិញនេះ ក្នុងការដើរបង្ហាញម៉ូតFashionមួយ ហ្វេនៗថៃហ៊ានជះលុយទិញទូរសព្ទ 14 pro max ឲ្យទៅកញ្ញា ប៉ុន្តែដោយសារតែ រូបនាងប្រើទូរសព្ទស៊េរីថ្មីនេះហើយ ហ្វេនៗក៏ប្តូរទៅជាកាដូIpadទៅវិញ ដែលនេះបង្ហាញយ៉ាងច្បាស់ថា ទឹកចិត្តហ្វេនៗថៃក៏មិនអន់ជាងហ្វេនៗនៅកម្ពុជាប៉ុន្មានឡើយ គាំទ្រចេញពីចិត្ត៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

កញ្ញា វត្តី
កញ្ញា វត្តី
កញ្ញា វត្តី
កញ្ញា វត្តី
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]