ចិន៖ កាលពីថ្ងៃទី ១៣ ខែវិច្ឆិកាកន្លងទៅនេះ យោងតាម គេហទំព័រ Sohu បានរាយការណ៍ថា តារាសម្តែង លោក Hawick Lau ដែលត្រូវបានគេស្គាលថាជាអតីតស្វាមីតារាស្រី Yang Mi ត្រូវបានគេមើលឃើញពីការបង្ហាញខ្លួន នៅទីក្រុង Hangzhou ដោយមានវត្តមានជាមួយនឹងនារីរូបស្រស់ ដែលត្រូវ​បាន​គេ​និយាយ​ថា​ជា​ ពិធីការិនីម្នាក់​ឈ្មោះថា Li Xiaofeng

នៅក្នុងនោះដែរ នារីដែលបានបង្ហាញខ្លួនជាមួយនឹង លោក Hawick Lau រូបនេះ ត្រូវបានលើកឡើងពីរូបរាង​លេចធ្លោ តុបតែងខ្លួនស្ទាយ៍យុវវ័យ ទៀតផង។ យ៉ាងណាមិញ នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល លោក Hawick Lau និង Li Xiaofeng ត្រូវ​បានគេ​ថា​មាន ទំនាក់ទំនង​ស្នេហា ជាមួយគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំឮកផងដែរថា ក្រោយពីបានលែងលះជាផ្លូវការ ជាមួយតារាស្រី Yang Mi តារាសម្ដែង លោក Hawick :Lau ហាក់ដូចជាមានរឿងចចាមអារ៉ាមស្នេហាជាបន្តបន្ទាប់ ជាពិសេស បើទោះបីជាបានចប់ដាច់ស្រេចក៏ដោយ តែតារាប្រុសស្រីទាំងពីររូបនេះ នៅតែមានភាពទាក់ទាញការចាប់អារម្មណ៍កាន់តែខ្លាំងឡើង ពីមហាជន៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Hawick Lau
Hawick Lau
Hawick Lau
Hawick Lau
Hawick Lau
រូបភាព Hawick Lau
រូបភាព Hawick Lau

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]