ភ្នំពេញ៖ តារាចម្រៀងសំឡេងផ្អែម សំ សុវណ្ណារ៉ាក់ បានលេចមុខក្នុងខ្សែរឿងជាថ្មីម្តងទៀត ដែលនេះគឺជាលើកទីពីរហើយសម្រាប់លោក ហើយក៏ជាលើកទីពីរដូចគ្នាដែលលោកបានប៉ះជាតួជាមួយនឹងតារាសម្តែងវ័យក្មេងដ៏ល្បីគឺ កញ្ញា អាង សុជាតា

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជំនួបជាថ្មីលើកនេះទោះបីថាបានសម្តែងជាគូជាមួយគ្នាតែមិនមែនជាគូស្នេហាឡើយ តែគឺជាបងប្អូនដែលមិនយល់ចិត្ត ហើយខ្វែងគំនិតគ្នាគ្រប់ពេលទៅវិញ។

រឿង «ស្រមោលកម្ម» គឺជាខ្សែរឿងថ្មីដែលកំពុងត្រៀមចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV នៅថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 7-8យប់ ពោលគឺចាប់ពីយប់នេះផ្ទាល់តែម្តង។

រង់ចាំទស្សនាទាំងអស់គ្នាថា តើការចាប់ដៃគូជាថ្មីរបស់អ្នកទាំងពីរនឹងនាំទស្សនីយភាពមកបែបណាខ្លះ? រឿង «ស្រមោលកម្ម» ចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃ ចន្ទ អង្គារ ពុធ ម៉ោង 7-8យប់ នៅលើកញ្ចក់ទូរទ្សន៍ ហង្សមាស HDTV

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]