ថៃ៖ ថ្មីៗនេះ តាមរយៈប្រភពសារព័ត៌មានក្នុងស្រុកថៃ បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ ទី ១៣ កន្លងទៅនេះ តារាសម្តែង លោក Au Thanakorn បានចូលរួមក្នុងពិធីបំបួស នៅឯវត្ត Bowonniwet Ratchaworawihan ដែលនេះ គឺជាការបួសជាព្រះសង្ឃ លើកទី៣ របស់ តារាសម្ដែងរូបនេះ។
ក្នុងនោះដែរ បានឲ្យដឹងទៀតថា លោក Au Thanakorn បានធ្វើការបន់ស្រន់សុំបួស ជារៀងរាល់១០ឆ្នាំម្តង ដោយរូបលោក ធ្លាប់បានបួសជាលើកទី១ ក្នុងឆ្នាំ២០០២ លើកទី២ ក្នុងឆ្នាំ២០១២ ហើយលើកទី៣នេះ គឺនៅក្នុងឆ្នាំនេះ ដោយពីដំបូងឡើយ តារាប្រុសរូបនេះ មានបំណងចង់បួសរួមគ្នាជាមួយនឹង លោក Aof Pongpat ប៉ុន្តែ លោក Aof ត្រូវធ្វើដំណើរទៅប្រទេសឥណ្ឌា ដូច្នេះហើយ រូបលោក ក៏សម្រេចចិត្តបួសជាមុនសិន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម៉្យាងវិញទៀត សម្រាប់បរិយាកាសក្នុងពិធីនេះ គឺមានភាពសាមញ្ញ ដោយនៅក្នុងនោះ គឺមានអ្នកចូលរួមក្នុងពិធីដែលជាមិត្តៗជិតស្និទ្ធជាដើម៕
ប្រភព៖ Khaosod
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]