ស្របពេលដែលគ្នាយើងខ្លះ អាចមានកូនយ៉ាងងាយស្រួល ខ្លះទៀតបែរជាប្រឈមនឹងបញ្ហាអត់កូនទៅវិញ។ ជាក់ស្ដែង គូស្នេហ៍១គូក្នុងចំណោម៨គូ អាចជួបបញ្ហាពិបាកមានកូន។ ខាងក្រោមនេះ ជារោគសញ្ញានៃបញ្ហាពិបាកមានកូន ដែលយើងគួរតែពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ ដើម្បីរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។
១. ព្យាយាមយកកូនរយៈពេល១២ខែ តែមិនជោគជ័យ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រសិនបើយើងព្យាយាមយកកូនរយៈពេល១២ខែ ដោយរួមភេទជាទៀងទាត់ និងមានដៃគូតែម្នាក់ ក៏ដូចជាមិនប្រើមធ្យោបាយពន្យារកំណើតផ្សេងៗ នោះបានន័យថាយើងកំពុងតែប្រឈមនឹងបញ្ហាពិបាកមានកូន។ សម្រាប់ស្ត្រីមានអាយុលើសពី៣៥ឆ្នាំដែលព្យាយាមយកកូនរយៈពេល៦ខែហើយ នៅតែមិនជោគជ័យ ក៏បង្ហាញពីបញ្ហាពិបាកមានកូនដូចគ្នា។
ជាមធ្យម គូស្នេហ៍ត្រូវការចំណាយពេល៤ខែដើម្បីមានកូន ប៉ុន្តែប្រសិនបើយើងទើបតែចាប់ផ្ដើម ឬទើបតែស្ថិតនៅក្នុងរយៈពេលនេះ យើងគួរតាមដានបន្តិចសិន មុននឹងជួបពិភាក្សាជាមួយគ្រូពេទ្យ។
២. មករដូវច្រើនជ្រុល
ការមករដូវច្រើនជ្រុល ជាការមករដូវដែលមានរយៈពេលលើសពី៨ថ្ងៃ ឬធ្លាក់កំណកឈាមដុំធំៗ។ ស្រីៗយើងដែលមករដូវច្រើនជ្រុល តែងតែមិនយកចិត្តទុកដាក់ពីបញ្ហានេះ ដោយគិតថាជារឿងធម្មតា។ ប៉ុន្តែ ការមករដូវច្រើនបែបនេះ អាចជារោគសញ្ញានៃជំងឺEndometriosis ដែលពាក់ព័ន្ធនឹងការពិបាកមានកូន។
៣. មករដូវមិនទៀង
ជាទូទៅ វដ្ដរដូវធម្មតាមានរយៈពេល២៨ថ្ងៃ ប៉ុន្តែបើយើងមករដូវមិនទៀងទាត់ ឬមិនអាចកំណត់ពីថ្ងៃមករដូវជាក់លាក់បាននោះ គឺអាចបណ្ដាលមកពីជំងឺគីសទឹកក្រពេញអូវែ បញ្ហាអ័រម៉ូន ឬបញ្ហាធ្លាក់មេជីវិតញី ដែលសុទ្ធតែអាចបណ្ដាលឲ្យអត់កូន។
៤. បញ្ហាក្នុងការបញ្ចេញមេជីវិតឈ្មោល
ចំពោះបុរសដែលប្រឈមនឹងបញ្ហាបញ្ចេញមេជីវិតឈ្មោល ក៏អាចជាសញ្ញានៃការអត់កូនដែរ។ ប្រសិនបើយើងមិនអាចបញ្ចេញទឹកកាម ឬបញ្ចេញទឹកកាមលឿនពេក មេជីវិតឈ្មោលមិនអាចជួបនឹងស៊ុតដែលនៅខាងក្នុងស្បូនបានឡើយ។ ជួនកាល បញ្ហាទាំងនេះកើតឡើងដោយសារតែកត្តាអារម្មណ៍ ឬផ្លូវចិត្ត ប៉ុន្តែក៏អាចបណ្ដាលមកពីការរងរបួស ឬការវះកាត់ពងស្វាស ការប្រើថ្នាំមួយចំនួន ដូចជាថ្នាំប្រឆាំងនឹងជំងឺបាក់ទឹកចិត្ត ឬថ្នាំបញ្ចុះសម្ពាធឈាម ឬជំងឺទឹកនោមផ្អែមជាដើម។ ប្រសិនបើប្រុសៗយើងជួបបញ្ហាក្នុងការបញ្ចេញទឹកកាម ការពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ គឺជាជម្រើសដ៏ប្រសើរមួយ។
៥. លិង្គមិនឡើងរឹង
ទន្ទឹមនឹងនេះដែរ បញ្ហាលិង្គមិនឡើងរឹង អាចកើតឡើងបណ្ដាលមកពីកត្តាអារម្មណ៍ ឬផ្លូវចិត្ត និងបញ្ហាសុខភាពដទៃទៀត ដូចជាសម្ពាធឈាមខ្ពស់ ជំងឺទឹកនោមផ្អែម ស្រ្តេស និងបញ្ហាអ័រម៉ូន ហើយនៅពេលដែលអ័រម៉ូនTestosteroneមានកម្រិតទាប ប្រុសៗក៏អាចប្រឈមនឹងបញ្ហាគ្មានកូនផងដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]