រាជធានីភ្នំពេញ ៖ នេះបើយោងតាមប្រសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចបានតេស្តវិជ្ជមានកូវីដ១៩ នៅមន្ទីរពេទ្យប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីសម្តេចបានហោះទៅដល់ប្រទេសនេះកាលពីល្ងាចម្សិលមិញ។
ជាមួយគ្នានេះ សម្តេចមានប្រសាសន៍បន្តថា ជាសំណាងមួយដោយសារតែ ម្សិលមិញនេះសម្តេចបានធ្វើដំណើរយឺត ខកខានមិនបានចូលរួមបាយល្ងាចជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលមួយចំនួនដែលរៀបចំដោយប្រធានាធិបតីបារាំង ស្របពេលដែលសម្តេចបានតេស្តរាល់ថ្ងៃ ជាពិសេសតេស្តរហ័សមុនចេញដំណើរ តែលទ្ធផលអវិជ្ជមាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា សម្តេចបានសម្រេចឲ្យប្រតិភូកម្ពុជា វិលត្រឡប់ទៅកម្ពុជាវិញទាំងអស់។ ឯតំណាងប្រទេសអាស៊ាន កំពុងចរចាប្រគល់ជូនឥណ្ឌូនេសុីជាតំណាងតែម្តង។ ទៀតសោត សម្តេចបានបញ្ជាក់ថា អ្វីដែលអាក់ខានគឺជំនួបបានគ្រោងទុក ជាមួយប្រធានាធិបតីចិននិងប្រធានាធិបតីបារាំង ដែលគ្រោងជួបគ្នានៅបាងកកប្រទេសថៃនាពេលប្រជុំAPEC ចំពោះ សម្តេចនឹងគ្រោងត្រឡប់ទៅដល់កម្ពុជាវិញនៅល្ងាចថ្ងៃនេះជាមួយអាការៈធម្មតា ដោយសម្តេចនឹងបន្តធ្វើការធម្មតាលើកលែងតែការទទួលភ្ញៀវ៕
ប្រភព ៖Facebook
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]