រាជធានីភ្នំពេញ ៖ ទើបមានបញ្ហារកាំរកូសនឹងគ្នា កាលពីប៉ុន្មានថ្ងៃមុន រឿងបទថ្មី«Jo2»ចេញចំថ្ងៃប្រគុំតន្ត្រី ធ្វើឲ្យតារារ៉េប វណ្ណដា និងតារារ៉េប ងួន ចាន់ដេវីត ហាក់កំពុងបង្កើតរងើបភ្លើងនឹងគ្នា ម្តងនេះមិនត្រឹមតែ Diss គ្នាក្នុងបទចម្រៀងនោះឡើយ សូម្បីតែក្នុង Podcasts របស់អ្នកទាំងពីរក៏បង្ហើបន័យត្រង់ៗទៅគូប្រជែង បើទោះបីមិនបញ្ចេញឈ្មោះ តែទស្សនិកជនដឹងច្បាស់ដូចថ្ងៃ។
តួយ៉ាង ក្រោយស្តាប់ការរៀបរាប់ដំណើរដើមទងក្នុងPodcastរបស់អ្នកទាំងពីរ ធ្វើឲ្យហ្វេនៗវិស័យរ៉េប ដាក់ការរំពឹងខ្ពស់ អ្នកទាំងពីរអាចមានទំនាក់ទំនងនឹងគ្នាប្រសើរជាងនេះនៅពេលខាងមុខ ស្រួលមិនស្រួល អាចនឹងរួមការងារជាមួយគ្នាថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែផ្ទុយទៅវិញ មើលទៅបើរងចាំឲ្យអ្នកទាំងពីរអាចរួមការងារនឹងគ្នានោះ ប្រហែលគេងចាំហើយ មិនទាន់ប៉ុន្មានផង គេឃើញបង្ហោះសារDissគ្នាទាំងយប់ ក្រោយតារារ៉េប វណ្ណដា បង្ហោះសារជាភាសាអង់គ្លេសវែងអន្លាយ មិនធ្លាប់មានពីមុនមក រៀបរាប់រឿងគេក្បត់ម្តងហើយម្តងទៀត ប៉ុន្មាននាទីក្រោយមក ឃើញសាររបស់តារារ៉េប G-Devith បង្ហោះតាមក្រោយ ហាក់ដូចឆ្លងឆ្លើយនឹងគ្នា ជាពិសេសសារបង្ហោះចុងក្រោយរបស់ តារារ៉េប ងួន ចាន់ដេវីត ធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីសរសេរថា «#ពេលគេកម្សត់ខ្ញុំអ្នកខុសភ្លាម Good night »៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]