ស្វាយរៀង៖ ថ្មីៗនេះ មហាជនជាច្រើន​ កំពុងតែចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើនឹងរឿងដ៏ចម្លែកមួយ ដែលជារឿងពាក់ព័ន្ធនឹងអបិយជំនឿ និយាយតៗគ្នា ស្របពេលដែលបានកើតឡើងចំពោះក្រុមគ្រួសារ នៅក្នុងភូមិរមាំងថ្កោល ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

ករណីដ៏ចម្លែកមួយនេះ បានកើតឡើងនៅថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២២ វេលាម៉ោង ៤:២០ នាទី នៅពេលដែលមានស្រ្តីម្នាក់បានសម្រាលកូនភ្លាម និងត្រូវបានសត្វចម្លែកពាំកូនយកទៅបាត់ ធ្វើឲ្យស្ត្រីជាម្តាយស្រែកឲ្យគេជួយរហូត.ស.ន្លប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិរត់មកជួយ នៅក្នុងទីកន្លែងកើតហេតុដូចដែលបានរៀបរាប់ខាងលើនេះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈ ស្រ្តីដែលបានសម្រាលកូន ដែលមានឈ្មោះថា សេង រតនា អាយុ ២៦ឆ្នាំនិងស្វាមីឈ្មោះ នុត ចិន្តា អាយុ ២៩ឆ្នាំ បានរៀបរាប់នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឲ្យបានដឹងថា ពួកគេបានរៀបការ និងមានកូនប្រុសម្នាក់អាយុ៥ឆ្នាំ។ ក្រោយមកក៏មានផ្ទៃពោះកូនទី២ ហើយកូនទី២នេះពពោះបាន១០ខែ ទើបសម្រាល តែជាអកុសល ត្រូវសត្វចម្លែកដ៏ធំមកពាំយកទៅបាត់ ធ្វើឲ្យនាងភ័យត.ក់ស្លុតដួ.ល.ស.ន្លប់នៅកន្លែងកើតហេតុ។

មុនពេលមានផ្ទៃពោះកូនទី២នេះ ស្រ្តីខាងលើនេះ បានដេកយល់សប្តិ ឃើញសត្វពោះដ៏ធំ មករុំជើងជាប់ ដោយភ័យពេកក៏ភ្ញាក់ឡើងនិយាយប្រាប់ប្តីតាមដំណើររឿង។ ចាប់ពីពេលមានផ្ទៃពោះ បាន៤ខែ ក៏មានសត្វពស់ជាច្រើន មកវារនៅលើដំបូលផ្ទះ មានតូចមានធំ គឺឃើញនៅពេលថ្ងៃតែម្តង ជួនកាលឃើញសត្វពស់មកនៅលើមាត់អាងទឹកក្នុងបន្ទប់ទឹកបើកវែកដាក់នាង ពេលនោះស្រែកហៅប្តី ពស់នោះវាចេញទៅបាត់។ ហើយករណីឃើញសត្វពស់ លូនមកនៅលើដំបូលផ្ទះគឺញឹកញាប់ណាស់ក្នុង១ខែ ឃើញ២ទៅបីដង ក៏ប៉ុន្តមិនចាប់អារម្មណ៍ដោយខាងក្រោយផ្ទះមានដើមឈើ ច្រើនដូចព្រៃមានស្មៅដុះច្រើនទៀតទើបសត្វពោះមានច្រើន។

នៅថ្ងៃកេីតហេតុនាង​ វិលមុខវង្វេង ហើយដូចមានគេមកនាំឲ្យទៅក្រោយផ្ទះ ក៏ចុះដើរទៅតាមគេលុះដល់ចំហៀងផ្ទះជិតទ្រុងមាន់ ក៏ត្រូវគេឲ្យអង្គុយទៅលើដី រួចកន្ធែកជើង ដូចជាមានមនុស្សមកជួយបង្កើតកូន ខណៈនោះកូនបានកើតចេញ មកផុតសារុង ផ្កាប់មុខ មើលទៅដឹងច្បាស់ថា កូនស្រី សម្បុរសរ សក់ខ្មៅរលើប ស្រាប់តែមានសត្វពស់ដ៏ធំប៉ុនពាងលូ បើកពពា ហើយហាមាត់មកពាំកូនរបស់នាង។

នាងក៏ប្រតាយ យកជើងធាក់ពស់នោះ ក៏ប៉ុន្តែមិនត្រូវសត្វពស់នោះទេ ត្រូវជញ្ជាំងសង្ខ័សីធ្លា.យ សត្វពស់នោះពាំកូនយកទៅបាត់ នាងខំស្រែកឲ្យគេជួយកូនប្រុសនាងក៏ស្រែកឲ្យគេជួយ ពេលនោះអ៊ុំស្រីម្នាក់ បានរត់មកដល់ឃើញនាងសន្លប់ បាត់ទៅហើយ ដោយស្មានថា ខ្យល់គ.រ ក៏បានដ.កសក់ពេលឃើញមានឈាមនៅក្នុងថ្នក់សំពត់ក៏ឆោឡោអ្នកជិតខាងមកដល់ សែងស្រ្តីរងគ្រោះមកដាក់លើគ្រែ ហើយហៅរថយន្តដឹកទៅមន្ទីរពេទ្យខេត្តស្វាយរៀងដើម្បីសង្គ្រោះ។

នៅថ្ងៃ ៨ វិច្ឆិកា វេលាម៉ោង ៣:៥ នាទីរសៀល ប្តីឮសូកូនង៉ាយំ នៅកន្លែងសម្រាល ខណៈនោះបុរសជាប្តីរត់ទៅមើលតែបាត់សម្លេងយំមិនឃើញ។ ហើយនៅពេលយប់វេលាម៉ោង ១និង០០នាទីរំលងអាធ្រាត្រ ប្អូនៗរបស់ប្តីដែលមកដេកកំដរបានឮសម្លេងកូនង៉ាយំ នៅកន្លែងស្រ្តីរងគ្រោះសម្រាលកូនទៀត ពួកគេនាំគ្នាក្រោកហើយដើរទៅរកមើលស្រាប់តែឮសម្លេងមនុស្សសើច ហើយក៏បាត់សម្លេងរកមើលក៏ពុំមានឃើញអ្វីដែរ។

លុះព្រឹកឡើងបងប្រុសជីដូនមួយ ឈ្មោះអេង សោភណ្ឌ័ អាយុ៤៩ឆ្នាំ មកសួរសុខទុក្ខប្អូនស្រី ហើយបានដើរទៅមើលកន្លែងកើតហេតុក៏បានឃើញចេកគេសែន ក៏ឃ្លានចូលទៅកាច់ផ្លែកចេកសែន២ផ្លែ យកមកហូប ហើយក៏លា ត្រឡប់ទៅផ្ទះវិញ ស្រាប់តែងងិតមុខដួ.លម៉ូតូម្នាក់ឯងរ.បួសដៃ និងជង្គង់ ក៏ឡើងជិះម៉ូតូត្រឡប់មកផ្ទះប្អូនវិញជិះបានបន្តិច ក៏ដួលម៉ូតូម្តងទៀតធ្វើឲ្យរបួ.សដៃម្ខាងទៀត។ ចំណែកប្អូនៗខាងប្តី ៣នាក់មកដេកកំដរ លុះជិះម៉ូតូឌុបគ្នាត្រឡប់ ទៅផ្ទះវិញដល់លើផ្លូវជាតិលេខ១ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ស្លា.ប់ម្នា.ក់ អាយុ១៧ឆ្នាំ និង២នាក់ ជិះខាងក្រោយរបួ.សធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង។

នាង រតនា បានបន្តថា ដោយជួបគ្រោះលើគ្រោះ ចាស់ទុំក៏ទៅរកគ្រូទាយ ទស្សទាយមើលមានគ្រូនៅស្វាយរៀង២នាក់ទាយដូចៗគ្នាថា ទារិកានេះ មានបារមី «បង់បទ» គេយកកូនគេមកផ្ញើពោះ ហើយឥឡូវដល់ពេលគេមកយកវិញ ដោយចាស់ទុំបម្រុងវះកាត់ប៉ះពាល់ដល់កូនគេ ទើបគេមកយកមុន។

ចំណែកគ្រូទាយម្នាក់ទៀតនៅខេត្តបាត់តំបង ក៏ទស្សទាយដូចគ្នាថា នេះជាព្រះនាងតូចរបស់ពួកគេ គេយកទៅវិញហើយ និងមានបារមីបង់បទ គេលាក់បំបាំងទុកមិនឲ្យឃើញ ដោយគេស្រឡាញ់ព្រះនាងតូចរបស់គេណាស់។ ចំណែកស្រ្តីរងគ្រោះ និងប្តី បានអុជធូបអង្វរសុំឲ្យប្រគល់កូនមកនាងវិញមក ដោយនាងចង់ឃើញមុខកូននាង ចង់ដឹងថា តើកូននាងនៅមានជីវិត ឬមានទឹកដោះបៅដែរ ឬទេ សុខទុក្ខយ៉ាងណាសុំថែទាំងអស់គ្នា។ ហើយនៅតែរង់ចាំកូនជានិច្ចសូមឲ្យបារមី ពស់បង់បទមេត្តា នាំកូនឲ្យនាងវិញ។

ពលរដ្ឋដែលបានដឹងរឿងហេតុការណ៍នេះ បានលើកឡើងថា វាជារឿងមួយដែលមិនគួរឲ្យជឿ និងជារឿងអបិយជំនឿ កើតឡើង ដូចជារឿងព្រេងនិទាន តែវាជាការពិត ដោយនាងឆ្លងទន្លេភ្លាម មានសត្វពស់មកពាំយកកូនទៅបាត់ ធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង ដោយអ្នកភូមិស្គាល់នាង និងដឹងថា នាងមានផ្ទៃពោះស្ទើរគ្រប់គ្នាពិតប្រាកដ ហើយផ្ទៃពោះធំសម្បើមដូចជាកូនភ្លោះ ហើយអ្វើកាន់តែឆ្ងល់ទៀតនោះ ពេលនាងសម្រាលកូន គឺមានឈាមធ្លាក់បន្តិចបន្តួច ហើយមិនឃើញធ្លាក់សុខនោះទេ ។

ពលរដ្ឋបានលើកឡើងទៀតថា ពេលនាងសន្ល.ប់យកទៅដល់មន្ទីរពេទ្យខេត្ត គ្រូពេទ្យពិនិត្យទៅ គឺមិនជឿថាជាស្រ្តីដែលឆ្លងទន្លេ ក៏យកទៅអេកូ ក៏រកមិនឃើញកូននៅក្នុងផ្ទៃគឺពោះទទេ ពោះស្អាតគ្មានឈា..ម.ដក់ក្នុងពោះ ឬធ្លាក់តាមទ្វា.រនោះទេ ។ ហើយពេលនាងដឹងខ្លួនវិញ គឺហាក់ដូចជាស្រ្តីជាធម្មតា មានកម្លាំងធម្មតា ម្តាយឪពុកក៏នាំមកផ្ទះវិញ និងតាមរកកូនដែលបាត់ទៅ លុះមកដល់ថ្ងៃទី១៣ វិច្ឆិកានេះ គឺកម្លាំងជាធម្មតាវិញហើយ ខណៈដែលរឿងហេតុបានកើតឡើងនេះ សូមប្រិយមិត្តទាំងអស់ ពិចារណាតាមការគួរ និងស្វែងយល់អំពីជំនឿ និងវិទ្យាសាស្ត្រ ផងដែរ៕

ប្រភព៖ U-Share Breaking News

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]