ចិន៖ ថ្មីៗ​នេះ តាមរយៈបណ្តាញ​សារព័ត៌មាន​មួយ​ចំនួន​ បាន​និយាយអំពី​​ការ​បង្ហាញ​ខ្លួន​របស់ តារាសម្ដែង លោក Feng Shaofeng ដែលត្រូវបានគេស្គាល់ថា ជាអតីតស្វាមី Zhao Liying​ បានរៀបចំពិធីជប់លៀងជាមួយអ្នកដឹកនាំរឿង និងផលិតករភាពយន្ត នៅពាក់កណ្តាលយប់ ដោយបានស្លៀកពាក់អាវអំបោះពណ៌ខៀវ ដែលមើល ហាក់បីដូចជាស្ថិតក្នុងស្ថានភាពស្រ.វឹ.ង។

ជាពិសេស នៅក្នុងរូបថតនោះ លោក Feng Shaofeng បានកាន់ដៃអ្នកដឹកនាំរឿងជាប់ជានិច្ច បន្ទាប់មក ក៏បន្តពិភាក្សាអ្វីមួយ ដោយការបញ្ចេញមតិរបស់លោក ហាក់បីដូចជាសុភាពបន្តិច។ លើសពីនេះ កាលពីមុន​នោះ អ្នក​និយម​លេង​អ៊ីនធឺណិត​ជា​ច្រើន ​បាន​លើកឡើងពីតារាសម្ដែងរូបនេះថា ហេតុ​អ្វី​បាន​ជា​លោកហាក់បីដូចជាអ.ន់ថយជាងមុន និងបានបន្តថា បន្ទាប់ពីចាកចេញពី Zhao Liying  ធនធានរបស់លោក ពិតជាបានធ្លា.ក់ចុះយ៉ាងខ្លាំងហើយ។ យ៉ាងណាមិញ ក៏មានអ្នកគាំទ្រជាច្រើន បានគិតថា ប្រហែលជារូបលោក បានស្គាល់អ្នកដឹកនាំរឿង ទើបបានជាកាន់ដៃគ្នាបែបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បច្ចុប្បន្ននេះ បើទោះបីជា លោក​ Feng Shaofeng មានអាយុ ៤៤ ឆ្នាំហើយ ក៏ដូចជាបានជួបប្រទះ នឹងការជាប់គាំងទៅលើអាជីពសម្ដែង ជាមួយនឹងតារាក្មេងៗស្រករក្រោយក៏ដោយ តែប្រជាប្រិយភាព និងជំនាញសម្តែងរបស់តារាប្រុសរូបនេះ នៅតែល្អគួរសម និងត្រូវបានខាងឧស្សាហកម្មកម្សាន្តទទួលស្គាល់ ខណៈដែល លោកនៅតែអាចសម្តែងក្នុងភាពយន្តបានយ៉ាងងាយ ផងដែរ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូ​បភាពខាងក

Feng Shaofeng
Feng Shaofeng
 Feng Shaofeng
Feng Shaofeng
Feng Shaofeng
រូបភាព Feng Shaofeng
រូបភាព Feng Shaofeng
រូបភាព Feng Shaofeng
រូបភាព Feng Shaofeng
រូបភាព Feng Shaofeng

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]