កម្សាន្ត៖ ជឿជាក់ថា ប្រិយមិត្តជាច្រើនបានស្គាល់ពីតារាចម្រៀងប្រុស លោក ឃុន វត្ថា ដែលជាអតីត បេក្ខជន The Voice Cambodia រដូវកាលទី១ព្រមទាំងទទួលបានការគាំទ្រខ្លាំងថែមទៀតផង នាពេលកន្លងមក ជាមួយនឹងបទចម្រៀងជាច្រើនរបស់លោក។

យ៉ាងណាមិញ ថ្មីៗកន្លងទៅ តារាប្រុសរូបនេះ បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ជាខ្លាំង ដោយ ឃុន វុត្ថា បានបង្ហោះរូបភាពដ៏ផ្អែមល្ហែម ជាមួយមិត្តស្រី ដ៏ស្រស់ស្អាត ធ្វើឲ្យមហាជនអ្នកគាំទ្ររូបលោក មើលហើយអៀនជំនួស ខណៈដែលតារាប្រុសរូបនេះកន្លងទៅ មិនដែលបង្ហោះរូបភាពឬវីដេអូ ស្វីតៗបែបនេះ និងមិនដែលឃើញបង្ហាញមុខមិត្តស្រីនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ គេសង្គេតឃើញថា ទើបតែបង្ហាញមុខមិត្តស្រី បញ្ចេញភាពផ្អែមល្ហែមិនបានប៉ុន្មានផង ស្រាប់តែ កាលពីថ្មីៗនេះ ឃុន វុត្ថា បានសម្រេចចិត្តដឹកដៃមិត្តស្រី ចូលរោងភ្ជាប់ពាក្យបញ្ជាក់នូវភាពច្បាស់លាស់ ស្ងាត់ៗតែម្ដង ដោយមើលទៅកម្មវិធី ធ្វើឡើងបែបសាមញ្ញៗ ដោយមានការចូលរួមពីចាស់ទុំទាំងសងខា និងបងប្អូនប៉ុណ្ណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

ឃុន វុត្ថា និងគូដណ្ដឹង
ឃុន វុត្ថា និងគូដណ្ដឹង 
ឃុន វុត្ថា និងគូដណ្ដឹង 
ឃុន វុត្ថា និងគូដណ្ដឹង 
ឃុន វុត្ថា និងគូដណ្ដឹង 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]