រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនភាគច្រើនប្រាកដជាបានស្គាល់ ពិធីករវ័យក្មេង ដេវីដ ជាក់ជាមិនខាន ដោយសារតែ រូបលោកជាមិត្តភក្តិជិតស្និទនឹងតារាល្បីៗជាច្រើន ជាពិសេសដោយសារតែ ទេពកោសល្យវោហារសព្ទកំប្លែងស្ងួតពីកំណើត ធ្វើឲ្យអាជីពការងាររបស់រូបលោកទទួលបានការគាំទ្រខ្លាំង។
យ៉ាងណាមិញ អ្នកលេងបណ្តាញសង្គមផ្ទុះការរិះគន់ជាខ្លាំង ចំពោះរូបលោកនិងមិត្តភក្តិ ដែលបានប្រើពាក្យអសុរោះទៅកាន់ព្រះរាជបុត្រទី១០របស់ប្រទេសព្រុយណេ ព្រះអង្គម្ចាស់ Abdul Mateen ដែលទើបនឹងយាងមកទឹកដីកម្ពុជា ជាមួយព្រះចៅស៊ុលតង់ ជាព្រះបិតា ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន កាលពីប៉ុន្មានថ្ងៃមុននេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង គេឯងនាំគ្នាចែកចាយវីដេអូខ្លីមួយដែល តារាស្រី គង់ ចាន់ស្រីមុំ បានបង្ហោះក្នុង Story គណនី Instagram របស់ខ្លួន លេងសើចប្រើពាក្យសម្តីមិនសមរម្យ ជាពិសេសគឺ បានផ្ញើសារជាភាសាខ្មែរអសុរោះទៅកាន់គណនីផ្លូវការរបស់ ព្រះរាជបុត្រ Abdul Mateen ថែមទៀតផង។ នេះធ្វើឲ្យអ្នកលេងបណ្តាញសង្គម បង្ហាញការមិនពេញចិត្តជាខ្លាំង ចំពោះទង្វើលេងសើចយ៉ាងដូច្នេះ បើទោះបីជា ព្រះរាជបុត្រ មិនអាចយល់ន័យជាភាសាខ្មែរក៏ដោយ ប៉ុន្តែគេរិះ.គន់ថា ពិធីកររូបនេះ មិនគួរណាប្រើពាក្យសម្តីដូច្នេះ ដាក់ខ្សែរាជវង្សប្រទេសព្រុយណេនោះឡើយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
ចុចនៅទីនេះ ដើម្បីមើលវីដេអូ ៖ Facebook
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]