អាការៈហើមខ្លះ ដែលកើតឡើងអំឡុងពេលពពោះ ជារឿងធម្មតាប៉ុណ្ណោះ ជាពិសេសបើម៉ាក់ៗកើតមានអាការៈហើមនៅត្រង់កជើង ជើង និងម្រាមដៃ។ ពិតណាស់ ការហើមខ្លះ កាន់តែយ៉ាប់យ៉ឺននៅពេលយប់ ប៉ុន្តែបើបញ្ហាមួយនេះកើតឡើងបន្តិចម្ដងៗ នោះមិនបង្កគ្រោះថ្នាក់ដល់ម៉ាក់ និងទារកក្នុងផ្ទៃឡើយ។ ផ្ទុយទៅវិញ ក្នុងករណីដែលម៉ាក់ៗចាប់ផ្ដើមហើមកាន់តែខ្លាំងភ្លាមៗ អាចជាសញ្ញានៃជំងឺបម្រុងក្រឡាភ្លើង ដែលជាស្ថានភាពសុខភាពដ៏គ្រោះថ្នាក់មួយអំឡុងពេលពពោះ។
រោគសញ្ញាទូទៅនៃជំងឺបម្រុងក្រឡាភ្លើង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស- ហើមភ្លាមៗនៅលើផ្ទៃមុខ ដៃ ឬជើង
- ឈឺក្បាលខ្លាំង
- បញ្ហាភ្នែក ដូចជាព្រិលភ្នែក
- ឈឺចាប់ខ្លាំងនៅក្រោមឆ្អឹងជំនីរ
- ក្អួត ដោយមានរោគសញ្ញាណាមួយខាងលើ។
ការហើមធម្មតាអំឡុងពេលពពោះ
ជាក់ស្ដែង ការហើម បណ្ដាលមកពីរាងកាយយើងរក្សាទុកជាតិទឹកច្រើនជាងធម្មតា អំឡុងពេលពពោះ ហើយជាតិទឹកដែលលើសបានប្រមូលផ្ដុំនៅផ្នែកខាងក្រោមបំផុតនៃរាងកាយ ជាពិសេស នៅពេលដែលអាកាសធាតុក្រៅ ឬម៉ាក់ៗឈរយូរពេក។ មួយវិញទៀត សម្ពាធនៃស្បូនដែលកំពុងលូតលាស់ ក៏អាចប៉ះពាល់ដល់លំហូរឈាមនៅក្នុងជើងដូចគ្នា ដែលកត្តានេះ អាចបណ្ដាលឲ្យមានជាតិទឹកកកកុញនៅក្នុងជើង និងកជើង។
គន្លឹះជួយកាត់បន្ថយអាការៈហើម
- ជៀសវាងឈររយៈពេលយូរ
- ជ្រើសរើសស្បែកជើង និងស្រោមជើងដែលមានផាសុកភាព ដោយជៀសវាងការប្រើខ្សែរឹតតឹងពេក
- ព្យាយាមលើកជើងឡើងលើឲ្យបានច្រើន
- ញ៉ាំទឹកឲ្យបានច្រើន ដើម្បីឲ្យរាងកាយអាចបញ្ចេញជាតិទឹកដែលលើស
- ធ្វើលំហាត់ប្រាណ ដោយដើរជាទៀងទាត់នៅពេលថ្ងៃ ឬធ្វើលំហាត់ប្រាណជើង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]