រាជធានី​ភ្នំពេញ​៖ នៅវេលាម៉ោង​ ០៦:៣០​ នាទីព្រឹក ថ្ងៃពុធ ៨កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីអគ្គីភ័យ​​មួយកន្លែង  នេះបានតាមការចេញផ្សាយ លើផេកផ្លូវការ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ហេតុការណ៍ នឹកស្មានមិនដល់នេះ បានកើតឡើងបណ្តាល​មក​ពី​ឆ្លងចរន្តអគ្គិសនី នៅភូមិឡរកំបោរ​ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ​ ម្ចាស់ផ្ទះទី១ឈ្មោះ: ជា សំអាង ភេទ​ ប្រុស អាយុ​ ៦៧ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ​ ជាអ្នកលក់ត្រី ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កងកម្លាំង​អន្តរាគមន៍​បង្ការ​ពន្លត់​អគ្គិភ័យ​ និងសង្គ្រោះ​ បានប្រើប្រាស់​រថយន្តការិយា​ល័យ​អគ្គិភ័យ​ ចំនួន ១៩​ គ្រឿង​ ប្រេីប្រាស់ទឹកអស់ចំនួន ១៩​ រថយន្ត​ ស្មើរនឹង ៧៦​ ម៉ែត្រគូប។ យ៉ាងណាក្តីអកុសល អគ្គិភ័យនេះបានលេបត្របាក់អស់ផ្ទះប្រជាពលរដ្ឋអស់ ៦ខ្នង ជាសំណាងល្អ គ្មានអ្នករបួស ក៏គ្មានអ្នកបាត់បង់ជីវិតផងដែរ៕

ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]