បរទេស៖ ថ្មីៗនេះ យោងតាមសារព័ត៌មាន People បានបង្ហាញថា ពិធីមង្គលការរបស់ Tiffany Trump ដែលជាកូនស្រី អតីតប្រធានាធិបតី Donald Trump និង លោក Michael Boulos កាលពីថ្ងៃទី ១២ ខែវិច្ឆិកា មានរឿងពិសេសជាច្រើន ដែលធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍។
ក្នុងនោះដែរ តារាសម្តែង Marla Maples ដែលជាម្តាយរបស់ Tiffany បានបង្ហាញពី មូលហេតុដែលកូនស្រីរូបនេះ បានជ្រើសរើសរមណីយដ្ឋាន Mar-a-Lago នៅ Palm Beach ដើម្បីរៀបចំពិធីមង្គលការរបស់នាង ព្រោះនេះគឺជាកន្លែងដែល Tiffany កើត និងបាននៅជាមួយម្ដាយតាំងពីកុមារភាព។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ Marla Maples បានចែករំលែកថា Tiffany Trump បានសម្រេចចិត្តស្លៀករ៉ូបអាពាហ៍ពិពាហ៍ដៃវែង តុបតែងដោយអង្កាំ ពីម៉ាក Elie Saad នៅក្នុងថ្ងៃពិសេសរបស់ខ្លួន ដោយសារតែនាង ចង់លើកតម្កើង ម៉ាកល្បីនៅស្រុកកំណើត របស់ស្វាមីនាង។
គួរបញ្ជាក់ផងដែរថា Michael Boulos និង Tiffany Trump បានភ្ជាប់ពាក្យជាមួយគ្នា បន្ទាប់ពី មានទំនាក់ទំនងស្នេហារយៈពេល ២ ឆ្នាំ ជាមួយនឹងចិញ្ចៀនដែលមានតម្លៃ ១,២ លានដុល្លារអាមេរិក ដែលបំពាក់ដោយពេជ្រ ១៣ ការ៉ាត់ ផងដែរ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]