ភ្នំពេញ៖ ពិធីសម្ពោធបើកនៃពិព័រណ៏ CAMFOOD’22 និង CAMBUILD’22 បានធ្វើឡើងនៅព្រឹកថ្ងៃទី ១៦​ វិច្ឆិកា នៅសហសាលពិព័រណ៏និងសន្និបាត កោះពេជ្រ រាជធានីភ្នំពេញ។

ព្រឹត្តិការណ៍នេះត្រូវបានសម្ពោធបើកបង្ហាញដាក់តាំង ជាផ្លូវការពីរសំណាក់ ឯកឧត្តម បណ្ឌិ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តមលាងមុនីរិទ្ធ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និង លោក លូ ម៉េង ប្រធាន សហព័ន្ធទេសចរណ៏កម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិព័រណ៏នេះក៍ទទួលបានការគាំទ្រពីសំណាក់ ស្ថាប័នសំខាន់ៗ រួមមាន សមាគមន៍អូតែលកម្ពុជា សមាគន៍ភោជនីយដ្ឋានកម្ពុជា សមាគមសហគមន៍ចុងភៅកម្ពុជា  និង​វិទ្យាស្ថាន ម្ហូបអាហារកម្ពុជា​ និងគណៈ សា្ថបត្យករ កម្ពុជា ។

លោក ​ MR.DARREN SIOW អ្នកគ្រប់គ្រងនិងរៀបចំកម្មវិធីនេះបានការថ្លែងក្នុងពិធី សម្ពោធបើក កម្មវិធីពិព័រណ៏នេះបានលើកឡើងថា 

  លោក ​ MR.DARREN SIOW

ព្រឹត្តិការណ៍នេះតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០០៩មកម្លេះ តែដោយសារតែវិបត្តិ  កូវីដ១៩ បានរាតត្បាត ធ្វើអោយយើងមានការខកខាននៅក្នុងរយះពេល២ ឆ្នាំ ២០២០-២០២១ ។​  ការត្រឡប់មកវិញនៃព្រឹត្តិការណ៍នៅឆ្នាំ២០២២ ត្រូវបានគេមើល សម្គាល់ថាជាសញ្ញាវិជ្ជមាននៃការងើបឡើងវិញនៅក្នុងឧស្សាហកម្មនេះ។

ពិព័រណ៏ CAMFOOD/CAMHOTEL’22 និង CAMBUILD’22 ត្រូវមានការទទួល ស្គាល់យ៉ាង ទូលំទូលាយថាជាពិព័រណ៏អន្តរជាតិដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជាសម្រាប់វិស័យឧស្សាហកម្ម​ ម្ហូបអាហារ​ សណ្ធាគារ បដិសណ្ធារកិច្ច  និង ឧស្សាហកម្មសំណង់ ហើយទទួលបានការគាំទ្រពីសំណាក់ក្រុមហ៊ុនផ្គត់ផ្គង់ទាំងជាតិ និង អន្តរជាតិ សរុបជាង​ ២៥០ ក្នុងការចូលរួមដាក់តាំងបង្ហាញផលិតផលនិងសេវាកម្មពាក់ព័ន្ធ ហើយរំពឹងថានឹង​ ទាក់ទាញអ្នកទស្សនាជាង ១០០០០នាក់ ក្នុងរយៈពេល ៣ថ្ងៃ ។

បន្ថែមលើសពីរការតាំងពិព័រណ៏នេះបានសហការជាមួយ​ សមាគមសណ្ឋាគារកម្ពុជា  រៀបចំ បង្កើតវេទិការស្វែងការងារសម្រាប់វិស័យបដិសណ្ឋារកិច្ច ក៏ដូចជាការប្រកួតប្រជែងរៀបចំគ្រែ របៀបរចនានិងតុបតែងផ្កា និង សិក្ខាសាលាចែករំលែកអំពីបចេ្ចកទេស ការច្នៃប្រឌិតថ្មីៗ ផ្នែក វិស័យការហ្វេរ ការគ្រប់គ្រងបដិសណ្ឋារកិច្ច និង​សំណង់ជាដើមដែលរៀបចំឡើងដោយអ្នកជំនាញជាច្រើន ។​

ពិព័រណ៍នេះនិងប្រព្រឹត្តទៅចាប់ពីម៉ោង ៩​ព្រឹក​ ដល់ម៉ោង ៦ល្ងាច​ចាប់ពីថ្ងៃ១៦ដល់ថ្ងៃ១៨​ ខែវិច្ឆិកា​ ឆ្នាំ​ ២០២២នេះ។

ចុះឈ្មោះចូលរួមទស្សនាតាមអនឡាញបានតាមរយះ ​ www.camfoodhotel.com និង​www.cambuildexpo.com

សេចក្តីប្រកាសព័ត៏មាននេះត្រូវបានចេញដោយ៖

AMB Tarsus Events Group  www.ambtarsus.com

Email: [email protected]

Tel:  +855 23 880 813/011 238575/096 254 9096 .

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]