កូរ៉េខាងត្បូង៖ ថ្មីៗ​នេះ រូបថត​កាលពីវ័យក្មេង​ របស់ តារាស្រី Kim Tae Hee ត្រូវ​បាន​គេ​បង្ហោះ​សាជាថ្មីម្ដងទៀត ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍ ដោយនៅក្នុង​រូបនោះ នាងថត​រូប ​ជាមួយនឹងស្ទាយ៍​សក់​វែង ស្លៀក​ម៉ូដ​សាមញ្ញៗ តុបតែងខ្លួនបែបស្រាលៗ ដើម្បីបញ្ចេញសម្រស់ធម្មជាតិ។

យ៉ាង​ណា​មិញ តាមរយៈនេះ ហ្វេនៗជាច្រើន ​អាច​មើល​ឃើញ​ថា ពីសម្រស់របស់ Kim Tae Hee កាលពីមុន ដែលមាន​ចង្កា​ធំ​ ហើយនេះ ​ក៏​ជា​ចំណុច​ដែល​ធ្វើ​ឲ្យ​មុខ​របស់នាង​ នា​ពេល​នោះ​មានភាពចម្រូងចម្រាស។ លើសពីនេះ ចំពោះ Kim Tae Hee ខ្លួនឯងផ្ទាល់ ក៏ធ្លាប់បាន សារភាពថា នាងពិតជាមិនចូលចិត្តផ្នែកលម្អិតមួយនេះ នៅលើមុខរបស់នាង នោះទេ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត ក្រៅពីចង្កា តារាសម្ដែងស្រីរូបនេះ ក៏បានបង្ហាញពីការមិនពេញចិត្ត ទៅលើម្រាមជើងរបស់ខ្លួន ទៀតផង ព្រមជាមួយនឹងការលើកឡើងថា ចម្ងាយចន្លោះរវាងម្រាមជើងមួយៗកាន់តែតូច គឺវាកាន់តែស្អាត ប៉ុន្តែរូបនាង គឺមិនមានបែបនោះទេ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Kim Tae Hee 
Kim Tae Hee 
Kim Tae Hee 
Kim Tae Hee 
Kim Tae Hee 
រូបភាព Kim Tae Hee កាលពីមុន
រូបភាព Kim Tae Hee កាលពីមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]