ការសិក្សាថ្មីមួយពីរដ្ឋកាលីហ្វ័រញ៉ាបានបង្ហាញថា ចង្ក្រានហ្គាសដែលយើងប្រើប្រាស់រាល់ថ្ងៃនេះ អាចលេចធ្លាយសារធាតុបំពុលបរិយាកាសដ៏គ្រោះថ្នាក់ ដូចជាសារធាតុBenzene ដែលផ្សារភ្ជាប់ទៅនឹងការកើតជំងឺមហារីក។
លោកបណ្ឌិតEric Lebel ជាអ្នកដឹកនាំការស្រាវជ្រាវខាងលើបានឲ្យដឹងថា ចង្ក្រានហ្គាស អាចលេចធ្លាយបាន បើទោះបីជាយើងបិទហ្គាសហើយក៏ដោយ។ ពិតណាស់ សារធាតុពុលនៅក្នុងឧស្ម័នធម្មជាតិ អាចសាយភាយនៅក្នុងផ្ទះ ហើយនឹងកាន់តែគ្រោះថ្នាក់សម្រាប់គ្នាយើងដែលមានផ្ទះបាយតូចចង្អៀត និងមិនសូវមានខ្យល់ចេញចូល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការសិក្សាស្រដៀងគ្នាមួយ ដែលចេញផ្សាយនៅទស្សនាវដ្ដី Environmental Science & Technology បានធ្វើការសិក្សាលើសំណាកឧស្ម័នធម្មជាតិដែលមិនឆេះពីគ្រួសារចំនួន១៥៩ នៅរដ្ឋកាលីហ្វ័រញ៉ា។ លទ្ធផលបានបង្ហាញថា មានការបំពុលខ្យល់ដ៏គ្រោះថ្នាក់ចំនួន១២ប្រភេទផ្សេងគ្នា ដែលអាចបង្កឲ្យកើតមានជំងឺមហារីក និងផលប៉ះពាល់សុខភាពធ្ងន់ធ្ងរផ្សេងទៀត។ សូម្បីតែសារធាតុBenzene ដែលមានកម្រិតទាប ក៏អាចប្រមូលផ្ដុំនៅក្នុងរាងកាយយើងបន្តិចម្ដងៗបានដែរ ហើយថែមទាំងអាចបង្កឲ្យមានហានិភ័យសុខភាពដូចគ្នា។
ហេតុដូច្នេះហើយ ក្រុមអ្នកស្រាវជ្រាវបានណែនាំឲ្យគ្រួសារដែលប្រើចង្ក្រានហ្គាស គួរកាត់បន្ថយការប៉ះពាល់ទៅនឹងសារធាតុប្រភេទនេះ ដោយការប្រើម៉ាស៊ីនបន្សុទ្ធខ្យល់ ឬម៉ាស៊ីនបឺតផ្សែង និងបើកបង្អួចអំឡុងពេលចម្អិនម្ហូបអាហារ ដើម្បីកាត់បន្ថយហានិភ័យសុខភាពផ្សេងៗ ជាពិសេសគឺជំងឺមហារីកតែម្ដង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]