ភ្នំពេញ៖ ដូចដែរបងប្អូន អ្នកលេងបណ្ដាញបានដឹងរួចមកហើយ កន្លងទៅរឿងរ៉ាវគ្រួសារ Admin ជីងចក់ និងភរិយា អ្នកនាង ទ្រិញ ផល្លា បានហែកហួរគ្នា ផ្អើលពេញបណ្ដាញសង្គម ធ្វើឲ្យមានការរំខានដល់ចិត្តមហាជនច្រើនដង ដោយសារតែបញ្ហាដដែលៗ ប្រកាសក្តែងៗថាលែងលះគ្នា ក៏ត្រលប់មកត្រូវគ្នាវិញ អាចនិយាយបានថា ឈ្លោះត្រូវៗ។

ជាក់ស្ដែង កាលពីថ្មីៗកន្លងទៅ ប្តីប្រពន្ធមួយគូនេះ ទើបតែបានបង្ហោះអបអរថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍១ឆ្នាំ និងថែមទាំងមានដំណើរកម្សាន្តបែបលក្ខណៈគ្រួសារ ទៅកាន់នាយសមុទ្រ ស្រូបខ្យល់អាកាស មើលទៅយ៉ាងស្រស់ស្រាយ ដូចគូស្វាមី ភរិយាថ្មីថ្មោងអញ្ចឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទើបតែល្អូកល្អើននឹងគ្នា ថ្មីៗមិនបានប៉ុន្មានផង ស្រាប់តែកាលពីយប់មិញ អ្នកនាង ទ្រិញ ផល្លា ដែលត្រូវជាភរិយា ពូចក់ បានធ្វើការឡាយផ្ទាល់នៅលើគណនីហ្វេសប៊ុករបស់ខ្លួន បង្ហាញពីសកម្មភាពឈ្លោះគ្នា ដោយមានបង្ហាញពាក្យសម្តីថា ត្រូវស្វាមីប្រើ.ហិ.ង្សា ទៅលើខ្លួន រហូតរត់ឆ្លេឆ្លា ស្រែកហៅឲ្យអ្នកភូមិផងជាប់របង ឲ្យមកជួយទៀតផង៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

ពូចក់ និងភរិយា
ពូចក់
ពូចក់ និងភរិយា
ភរិយា ពូចក់
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]