អាមេរិក៖ ពិតណាស់ កាលពីថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២២ កញ្ញា ទៀង បូរមី បានចេញទៅប្រកួតលើឆាក Miss Teen Universe International ជាថ្មីម្ដងទៀត។ ដោយលើកមុននាងបានចេញទៅប្រកួតនៅឯប្រទេសឌូបៃ ហើយថ្មីៗនេះនាងទៅប្រកួតនៅប្រទេសអាមេរិកម្ដង។ 

យ៉ាងណាមិញ យុវតីវ័យ១៧ឆ្នាំរូបនេះ បានធ្វើឲ្យមហាជននិងហ្វេនរំភើបត្រេកអរជាខ្លាំង ខណៈការប្រកួតវគ្គផ្ដាច់ព្រ័ត្រនាថ្ងៃនេះនាងមានឱកាសចូលដល់Top១៦ ពីកម្មវិធី Miss Teen Universe International 2022។ មិនតែប៉ុណ្ណោះ កញ្ញា ទៀង បូរមីថែមទាំងបានឈ្នះពាន The Most Beautiful Face និងទទួលបានតំណែងជា Miss Teen Universe ២០២២ ប្រចាំតំបន់អាស៊ីផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង នេះជារឿងដ៏រំភើបដែលយុវតីកម្ពុជាអាចមានឱកាសឈរជើងលើឆាកអន្តរជាតិ ព្រមទាំងអាចឈានដល់Top16 និងពានពិសេសចំនួន២យ៉ាងដូច្នេះ។ គួរបញ្ជាក់ផងដែរថា កញ្ញា ទៀង បូរមី នាងធ្លាប់ចូលរួមប្រកួត Miss Teen International Cambodia ចូលដល់Top10ផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា ទៀង បូរមី
កញ្ញា ទៀង បូរមី
កញ្ញា ទៀង បូរមី
កញ្ញា ទៀង បូរមី
កញ្ញា ទៀង បូរមី 
រូបភាព កញ្ញា ទៀង បូរមី ចូលTop16
កញ្ញា ទៀង បូរមី
 
កញ្ញា ទៀង បូរមី 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]