ភ្នំពេញ៖ ការប្រគុំតន្ត្រីដ៏ថ្មីស្រឡាងនៅប្រទេសកម្ពុជាគឺ Cambodia Top 50 Concert by Pleng នឹងធ្វើដំណើរទៅកាន់ខេត្តក្រុងសំខាន់ៗនៅទូទាំងប្រទេសកម្ពុជា ជាមួយនឹងវត្តមានកំពូលតារាចម្រៀងល្បីៗនៅកម្ពុជាចំនួន ៥០រូប។ ការប្រគុំតន្ត្រីថ្មីនេះ គឺជាការផ្លាស់ប្តូររូបរាងនៃការប្រគុំតន្ត្រី Smart Mega ប្រចាំឆ្នាំពីមុនរបស់ក្រុមហ៊ុន Smart Axiata។
ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជាបានចេញផ្សាយសេចក្តីប្រកាសពីការប្រគុំតន្រ្តីថ្មីស្រឡាង Cambodia Top 50 Concert by Pleng ពិសេសមួយនេះនៅក្នុងអំឡុងពេលនៃការប្រគុំតន្ត្រី #iGoPleng2.0 នាបានបញ្ចប់នាពេលថ្មីៗនេះ ដែលបានប្រារព្ធធ្វើឡើងដើម្បីអបអរសាទរដល់ការរចនាជាថ្មីនៃកម្មវិធីស្តាប់តន្ត្រី Pleng និងដើម្បីផ្សព្វផ្សាយលើកស្ទួយតន្ត្រីក្នុងស្រុក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្លែងក្នុងកម្មវិធីប្រគុំតន្ត្រី #iGoPleng2.0 លោក រិន ពេជ្រមុន្នី ប្រធានស្តីទីផ្នែកទីផ្សារ បាននិយាយថា៖
ការប្រគុំតន្ត្រី #iGoPleng 2.0 លើកដំបូងរបស់ក្រុមហ៊ុន Smart Axiata កាលពីថ្ងៃទី២២ ខែតុលា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) បានបង្ហាញនូវភាពជោគជ័យយ៉ាងធំធេងសម្រាប់ការប្រគុំតន្ត្រីក្នុងស្រុកលើកដំបូងក្នុងឆ្នាំ២០២២។ អ្នកគាំទ្រដែលបានមកទស្សនាការប្រគុំតន្រ្តីផ្ទាល់មានចំនួនជាង ២ពាន់នាក់ និងជាង ១៣ ០០០នាក់ទៀត ទស្សនាការផ្សាយបន្តផ្ទាល់តាមហ្វេសប៊ុក ហើយមានអ្នកមើលជាង ២លានដងតាមវីដេអូផ្សាយបន្តផ្ទាល់តាមអ៊ីនធឺណិតក្រោយបញ្ចប់ការប្រគុំតន្រ្តី។
តារាល្បីៗមួយចំនួនរបស់កម្ពុជាដូចជា អ្នកនាង ឱក សុគន្ធកញ្ញា លោក G-Devith និង Suly Pheng ស្ថិតក្នុងចំណោមតារាល្បីៗមួយចំនួនដែលបានសម្តែងក្នុងកម្មវិធីប្រគុំតន្ត្រី #iGoPleng2.0 កាលពីពេលថ្មីៗនេះ។ តារាផ្សេងទៀតដែលបានចូលរួមក្នុងការប្រគុំតន្ត្រី #iGoPleng2.0 នេះរួមមាន 4T5, Picherith, Tey, HENG និង La Cima Cartel។ ឌីជេ 22Bullets ក៏បានចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ។ ក្រៅពីនេះក៏មានវត្តមានរបស់តារាល្បីៗ អ្នកបង្កើតមាតិកា និងតារាតាមបណ្តាញសង្គមជាច្រើនទៀត ដែលបានចូលរួមជាភ្ញៀវកិត្តិយសផងដែរ។
ក្រុមហ៊ុន Smart Axiata បានរៀបចំការប្រគុំតន្ត្រី #iGoPleng2.0 ដើម្បីអបអរការរចនាថ្មីរបស់ Pleng app កម្មវិធីនេះផ្តល់នូវលក្ខណៈពិសេសថ្មីៗ និងគួរឱ្យរំភើប ដែលរួមមានវីដេអូតន្ត្រី ផតខាស ការស្វែងរកតាមប្រភេទ និងរឿងក្នុងកម្មវិធីផ្ទាល់តែម្តង។ កម្មវិធីនេះក៏មានចំណុចអ្នកប្រើប្រាស់ថ្មីផងដែរ ដែលបង្កើតឡើងដើម្បីបង្កើនបទពិសោធន៍ឲ្យកាន់តែល្អប្រសើរសម្រាប់អ្នកប្រើប្រាស់។
នាយកប្រតិបត្តិស្តីទីនៃ Smart Axiata លោក Feiruz Ikhwan មានប្រសាសន៍ថា៖
លោក G-Devith ដែលជាតារាចម្រៀងរ៉េបដ៏ល្បីមួយរូបនៅកម្ពុជាបាននិយាយថា៖
កម្មវិធី Pleng គឺជាកម្មវិធីស្តាប់តន្ត្រីតាមអ៊ីនធឺណិត ដែលត្រូវបានទាញយកច្រើនបំផុតក្នុងប្រទេសកម្ពុជា ដោយមានអ្នកប្រើប្រាស់សកម្មប្រចាំខែជាង ៧សែននាក់ និងផ្តល់ជូនអ្នកស្តាប់នូវបទចម្រៀងជាង ១លានបទពីសិល្បករសិល្បការីក្នុងស្រុកនិងអន្តរជាតិជាង ១ម៉ឺននាក់។ កម្មវិធីស្តាប់តន្ត្រីនេះភ្ជាប់សិល្បករសិល្បការនីខ្មែរជាមួយនឹងអ្នកគាំទ្រដែលកើនឡើងឥតឈប់ឈរ ដែលជួយឱ្យមានការកោតសរសើរកាន់តែជ្រាលជ្រៅចំពោះតន្ត្រីក្នុងស្រុក និងអ្នកដែលមានទេពកោសល្យនានា។
អ្នកស្តាប់អាចរីករាយនឹងបណ្ណាល័យតន្ត្រីទាំងមូលរបស់កម្មវិធី Pleng នៃបញ្ជីចម្រៀងដែលបានជ្រើសរើសយ៉ាងពិសេសដោយឥតគិតថ្លៃ ឬអ្នកប្រើប្រាស់អាចជាវសេវា Pleng Pro ដោយចំណាយត្រឹមតែ ៩៩សេន ប៉ុណ្ណោះក្នុងមួយខែ ហើយអាចរីករាយនឹងការស្តាប់ចម្រៀងដោយគ្មានការផ្សាយពាណិជ្ជកម្ម រួមជាមួយនឹងសំឡេងច្បាស់ល្អ និងការទាញយកបទចម្រៀងទុកដោយគ្មានដែនកំណត់សម្រាប់ការស្តាប់អហ្វឡាញ។
តាមដានទំព័រហ្វេសប៊ុករបស់កម្មវិធី Pleng តាមរយៈ www.facebook.com/PlengBySmart ឬចូលទៅកាន់ www.smart.com.kh សម្រាប់ព័ត៌មានបន្ថែមអំពី Pleng៕
អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart” ។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង 3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។
Smart ជីវិតរស់រវើក!
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]