ភ្នំពេញ៖ ការប្រកួត Honor of Kings Championship South​ Asia Qualifier ឆ្នាំ 2022 មានក្រុមចូលរួមចំនួន 5 មកពីប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងបង់ក្លាដែស បូករួមជាមួយនឹងរង្វាន់ទឹកប្រាក់ចំនួន 5,000 ដុល្លារផងដែរ។ ក្រុមឈ្នះដែលមានឈ្មោះថា ក្រុម Impunity Esports ក៏កំពុងចូលរួមក្នុងវគ្គ Wild Card នៃពានរង្វាន់ពិភពលោកនៅចុងខែវិច្ឆិកា ដែលពួកគេអាចមានឱកាសឈ្នះកៅអីមួយ​ រួមជាមួយនឹងទឹកប្រាក់ USD 250,000 ប្រសិនបើពួកគេឈ្នះក្នុងវគ្គជម្រុះយកកៅអី 4 នៃវគ្គ Wild Card នៅថ្ងៃទី 22 ខែវិច្ឆិកា។

កាលពីថ្ងៃទី 18 ខែកញ្ញា ក្រុមហ៊ុន Honor of Kings (HOK) បានប្រកាសព្រឹត្តិការណ៍ Honor of Kings International Championship South Asia Qualifier ឆ្នាំ 2022 ជាការប្រកួតដែលមានប្រទេសចំនួន 3 មកពីអាស៊ីខាងត្បូងរួមមាន កម្ពុជា មីយ៉ាន់ម៉ា និងបង់ក្លាដែស ជាមួយនឹងក្រុមចំនួន 5 ដែលត្រូវបានអញ្ជើញមកចូលរួមក្នុងការប្រកួតនេះដើម្បីទទួលបានរង្វាន់សរុបចំនួន 5,000 ដុល្លារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការប្រកួតបានធ្វើឡើងនៅថ្ងៃទី 17 ដល់ 18 ខែកញ្ញា ជាមួយនឹងវគ្គ Group Stage ដែលក្រុមកំពូលទាំង 2 មកពីពូលនីមួយៗនឹងបន្តទៅកាន់វគ្គ Playoff ក្នុងទម្រង់ Double Elimination ដោយក្រុមជើងឯកទទួលបានរង្វាន់ជាសាច់ប្រាក់ 2,500 ដុល្លារ។ នៅពេលដែលការប្រកួតជម្រុះបានកើតឡើងនោះក្រុម Impunity Esports មើលទៅលេចធ្លោ ហើយអាចធានាថាជាក្រុមដែលមានសមត្ថភាពអាចឡើងទៅកាន់ Upper Bracket នៃវគ្គ Playoffs។ ជាមួយនោះផងដែរក្រុម Impunity បានបន្តការជួបជាមួយនឹងក្រុម Starry Hope ដែលដំបូង Impunity បានចាញ់ 2 ប្រកួតជាប់ៗគ្នាក្នុងអំឡុងពេលប្រកួត Grand Finals។

ទោះបីជាយ៉ាងណាក៏ដោយនៅទីបំផុត Impunity Esports បានរកឃើញចង្វាក់របស់ពួកគេ ហើយអាចធ្វើការវាយបកបាន និងក្លាយជាជើងឯកនៃព្រឹត្តិការណ៍ Honor of Kings International Championship South Asia Qualifier រួមទាំងទទួលបានកៅអីមួយដែលនាំពួកគេទៅកាន់ការប្រកួត 2022 Honor of Kings International Championship Wild Card ក្នុងនាមជាក្រុមតំណាងតំបន់អាស៊ីខាងត្បូង។

ក្នុងនាមជាក្រុមដែលតំណាងអោយតំបន់អាស៊ីខាងត្បូងម្ចាស់ជើងឯកនៅក្នុងការប្រកួត Wild Card របស់ HOK នឹងទទួលបានឱកាសឈ្នះទឺកប្រាក់ចំនួន​ USD 250,000 ។ បន្ទាប់ពីទទួលបានកៅអីនៅក្នុងការប្រកួត Wild Card ក្រុមដែលឈ្នះនឹងក្លាយជាផ្នែកមួយនៃការប្រកួតដណ្តើមជើងឯកពិភពលោក និងការប្រកួតប្រជែងជាមួយក្រុមផ្សេងៗទៀតនៅក្នុងការប្រកួត Grand Final។

លោក Zheng ជានាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Impunity Esports បានលើក​ឡើង​ថា៖

ការណែនាំអំពីព្រឺត្តិការណ៍ 2022 Honor of Kings International Championship 

ព្រឹត្តិការណ៍ Honor of Kings International Championship ឆ្នាំ 2022 ដែលជាការប្រកួតកម្រិតខ្ពស់បំផុតរបស់ Honor ofKings Professional Tournament នឹងបានឃើញការវិវត្តន៍ថ្មីទាំងស្រុងក្នុងឆ្នាំ 2022។ ពានរង្វាន់ Honor of Kings International Championship ឆ្នាំ 2022 មានប្រាក់រង្វាន់ដ៏គួរឱ្យភ្ញាក់ផ្អើលចំនួន 10 លានដុល្លារ។ ក្រុមនីមួយៗដែលចូលរួមក្នុងការប្រកួតជាក្រុមនឹងទទួលបានប្រាក់រង្វាន់យ៉ាងតិច 250,000 ដុល្លារអាមេរិក ដោយក្រុមជើងឯកនឹងទទួលបានរង្វាន់ 3.5 លានដុល្លារ។ នៅឆ្នាំនេះពានរង្វាន់ Honor of Kings International Championship នឹងគ្របដណ្តប់លើប្រទេស និងតំបន់ដូចជា ប្រេស៊ីល តួកគីម៉ិកស៊ិក និងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង (MENA) ដោយមានក្រុមចូលរួមប្រកួតចំនួន 16ក្រុមក្នុងការប្រកួត Group Matches និងជើងឯកពិភពលោក។

អំពី Honor of Kings

Honor of Kings ជាហ្គេម MOBA នៅលើទូរស័ព្ទមានអ្នកលេងច្រើនជាងគេបំផុតលើពិភពលោកដែលមានអ្នកលេងប្រចាំថ្ងៃ 100 លាននាក់ត្រូវបានចេញផ្សាយដោយ TiMi Studio Group ដែលជាក្រុមអភិវឌ្ឍន៍ប្រតិបត្តិការវីដេអូហ្គេមឈានមុខគេនៅក្នុងប្រទេសចិន។ Honor of Kings មានមោទនភាពដែលបានក្លាយជាកីឡាតាំងពិពណ៌ និង ជាកីឡាផ្លូវការនៅកីឡាអាស៊ីហ្គេម Jakarta Palembang 2018 និងកីឡាអាស៊ីហ្គេម Hangzhou 2022 ២លើកជាប់គ្នា។ គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ Honor of Kings Championship ឆ្នាំ 2021 ដែលមានអ្នកចូលរួមទស្សនាបាន​ ៦០០ លានviews នៅការប្រកួត Grand Final និង​ចំនួនអ្នកលេងបានឈានដល់ ១៧០ លាននាក់ ក្នុងអំឡុងពេលការប្រកួត។ អមជាមួយការវិវត្តន៍ថ្មីចំពោះការប្រកួតជើងឯកអន្តរជាតិ Honor of Kings នៅឆ្នាំនេះ យើងប្តេជ្ញាកសាងវាឱ្យក្លាយជាកីឡាអេឡិចត្រូនិចដ៏កំពូលរបស់ពិភពលោក។ យើងខិតខំប្រឹងប្រែងដើម្បីនាំមកនូវទំនុកចិត្តសម្រាប់កីឡាអេឡិចត្រូនិចមួយនេះ ហើយយើងជឿជាក់ថារង្វាន់ 10 លានដុល្លារ នឹងជាការទាក់ទាញចិត្តអ្នកលេងដែលប្រទេសកំពុងស្ថិតក្រោមស្ថានភាពជំងឺរាតត្បាត។ សូមស្វាគមន៍អ្នកគាំទ្រ Honor of Kings មកពីជុំវិញពិភពលោកដើម្បីចូលរួម និងទទួលបានភាពសប្បាយរីករាយទាំងអស់គ្នា។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]