ភ្នំពេញ៖ ក្រុមហ៊ុន អ៉ីដតខូ ខេមបូឌា ដែលជាក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ឈានមុខគេមួយនៅអាស៊ី ក្រោមក្រុមហ៊ុន edotco Group គឺជាអ្នកឧបត្ថម្ភមួយក្នុងពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២។ ពិព័រណ៍ និងសន្និសីទបច្ចេកវិទ្យាដ៏ធំបំផុតមួយរបស់កម្ពុជា ផ្តោតលើនវានុវត្ដន៍លើបច្ចេកវិទ្យា សេដ្ឋកិច្ច និងសង្គមឌីជីថល ក៏ដូចជាបដិវត្តន៍ឧស្សាហកម្មទីបួន (4IR)។

ជាមួយនឹងប្រធានបទ "ការដោះស្រាយការប្រកួតប្រជែងរួមគ្នាតាមរយៈទេពកោសល្យបច្ចេកវិទ្យា" ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ បានប្រព្រឹត្តឡើងកាលពីថ្ងៃទី ១១ ដល់ ១៣ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ A-F)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ មិនត្រឹមតែជាពិព័រណ៍ និងសន្និសីទបច្ចេកវិទ្យាដ៏ធំបំផុតរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាព្រឹត្តិការណ៍ដ៏ធំមួយក្រៅពីកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២២ ផងដែរ។ នេះជាឱកាសដ៏ល្អសម្រាប់អ្នកចូលរួមក្នុងការចូលរួមកិច្ចពិភាក្សា និងវគ្គចែករំលែកបទពិសោធន៍រវាងអ្នកជំនាញ ស្វែងយល់ពីប្រព័ន្ធអេកូឡូស៊ី និងសក្តានុពលនៃ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ពង្រីកចំណេះដឹង និងបណ្តាញអាជីវកម្ម និងជាពិសេសស្វែងរកឱកាសវិនិយោគ។

ជាមួយនឹងបង្គោលអង់តែនទូរស័ព្ទជាង ៤០០០ នៅទូទាំងព្រះរាជាណាចក្រ ក្រុមហ៊ុន អ៉ីដតខូ បានទទួលជោគជ័យក្នុងការកសាង និងដាក់ពង្រាយបង្គោលអង់តែនទូរសព្ទជាច្រើន ដើម្បីបង្កើនគុណភាពនៃសេវាកម្ម (QOS) ឬបណ្តាញទូរសព្ទចល័តសម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាលើកកម្ពស់ការរចនាប្រកបដោយនិរន្តរភាព និងនវានុវត្ដន៍ដែលដំណើរការស្របតាម សហគមន៍ និងបរិស្ថានក្នុងព្រះរាជាណាចក្រកម្ពុជា។

លោក Phillip Wong នាយកប្រចាំតំបន់នៃ ក្រុមហ៊ុន អ៉ីដតខូ ប្រចាំប្រទេសកម្ពុជា និងឡាវ

ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការពង្រឹងវិស្វកម្មប្រកបដោយនិរន្តរភាព និងការថែរក្សាបរិស្ថាន ក្រុមហ៊ុន អ៉ីដតខូ ខេមបូឌា ក៏មានគម្រោងប្រើប្រាស់ឫស្សីក្នុងការសាងសង់បង្គោលទូរគមនាគមន៍របស់ខ្លួន។ គម្រោងនេះត្រូវបានបង្កើតឡើងដោយសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។ ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ដោយ ITC បានផ្តោតលើការរចនា និងលទ្ធភាពជោគជ័យនៃឫស្សីជាសម្ភារៈជំនួសសម្រាប់រចនាសម្ព័ន្ធដែកនៅក្នុងការកសាងបង្គោលទូរគមនាគមន៍។

លោក Phillip Wong ក៏បាននិយាយផងដែរថា៖

អំពី ក្រុមហ៊ុន edotco Group

បង្កើតឡើងក្នុងឆ្នាំ ២០១២ ក្រុមហ៊ុន edotco Group គឺជាក្រុមហ៊ុនសេវាកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ក្នុងតំបន់ និងរួមបញ្ចូលគ្នាដំបូងគេនៅអាស៊ី ដែលផ្តល់នូវដំណោះស្រាយពីចុងដល់ចប់ក្នុងវិស័យសេវាកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​ ចាប់ពីការជួលអគារ ការជួលទីតាំង ការសាងសង់ ថាមពល ការបញ្ជូន ប្រតិបត្តិការ និងការថែទាំ (O&M)។

edotco Group ប្រតិបត្តិការ និងគ្រប់គ្រងផលប័ត្រលើបង្គោលអង់តែនទូរស័ព្ទក្នុងតំបន់ជាង ៥០០០០ នៅទូទាំងប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី បង់ក្លាដែស កម្ពុជា ស្រីលង្កា ប៉ាគីស្ថាន ហ្វីលីពីន មីយ៉ាន់ម៉ា និងឡាវ។ edotco ខិតខំផ្តល់នូវលទ្ធផលល្អក្នុងការផ្តល់សេវាកម្ម និងដំណោះស្រាយហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍។ សេវាត្រួតពិនិត្យតាមពេលវេលាជាក់ស្តែងដ៏ទំនើបបំផុតរបស់ខ្លួន echo បានជំរុញឱ្យមានការកែលម្អយ៉ាងសំខាន់ក្នុងប្រតិបត្តិការ ខណៈដែលបង្កើនប្រសិទ្ធភាពប្រតិបត្តិការជាអតិបរមាទាក់ទងនឹងការប្រើប្រាស់ថ្ម ថាមពល និងប្រេងឥន្ធនៈសម្រាប់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍។ ថ្មីៗនេះ ក្រុមហ៊ុន edotco Group បានទទួលពានរង្វាន់ Frost & Sullivan ២០២១ Asia Pacific Telecoms Tower Company of the Year Award សម្រាប់ការរីកចម្រើន និងដំណើរការអាជីវកម្មគំរូរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.edotcogroup.com

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]