យល់ដឹង៖ វាច្បាស់ណាស់ថាអ្នកគ្រប់គ្នា នឹងចូលចិត្តនៅក្បែរមនុស្ស ដែលចូលចិត្តសប្បាយ ជាងការហ៊ុំព័ទ្ធដោយមនុស្សគួរឲ្យធុញ។ ហើយអ្វីដែលធ្វើឲ្យមនុស្សរីករាយ? 

មនុស្សសប្បាយ ស្ទើរតែមិនខ្វល់ពីអ្វីដែលអ្នកដទៃគិតអំពីពួកគេទេ ព្រោះពួកគេមិនមែនជាមនុស្សដែលចូលចិត្តវិនិច្ឆ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំនាង

មកស្គាល់តារានិករមួយចំនួន ដែលតាប៉ែបំផុត ៖

១. Libra ♎️ មនុស្សទាំងនេះលេងច្រើន និយាយច្រើន ហើយក៏ Clingy ផងដែរ។ ពួកគេមិនឲ្យបាត់មុខពី ក្នុងចំណោមមិត្តភក្ដិឡើយ ឲ្យតែនៅទីណាដែលជាកន្លែងសប្បាយ។

២. Gemini ♊️ នរណាៗក៏ដឹងដែរថា តារានិករនេះជាមនុស្សតាប៉ែ។ បើបាននិយាយរឿងអ្វីមួយហើយ គឺនិយាយមិនឈប់។

៣. Cancer ♋️ មនុស្សទាំងនេះពូកែរាប់ញាតិណាស់។ បើបានពិភាក្សានូវប្រធានបទ ដែលត្រូវចិត្តទៀត ធានាថាមិនបិទមាត់ទេ។

៤. Sagittarius ♐️ ដំបូងៗមើលទៅដូចស្ងាត់ទេ តែបើបានស្គាល់ច្បាស់ តាប៉ែមិនបិទមាត់។ ហើយបើចង់ឈ្នះវិញ មាត់ដូចម៉ាស៊ីនដេរ។

៥. Aquarius ♒️ ទាល់តែមនុស្សដែលនៅក្នុងរង្វង់ អ្នកដែលជិទស្និទ្ធទើបដឹងថា ពួកគេពូកែឆ្កួត។ បើឲ្យដំបូន្មានវិញ ប្រៀបដូចជាម្ដាយរបស់អ្នកអញ្ចឹង។

អត្ថបទដោយ ៖ Yukvey

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យុវវ័យ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]