តាមពិតទៅ ទារកក្នុងផ្ទៃមានសមត្ថភាពប្រតិកម្មទៅនឹងរឿងរ៉ាវផ្សេងៗជាច្រើន ដែលប៉ាម៉ាក់អាចនឹកស្មានមិនដល់។ ជាក់ស្ដែង អាអូនបានអភិវឌ្ឍ លូតលាស់ស្ទើរតែគ្រប់ផ្នែក អំឡុងពេលដែលនៅក្នុងពោះម៉ាក់។ លក្ខណៈពិសេសទាំងនេះ រួមមានអ្វីខ្លះ?
១. អាអូនមានឆ្អឹងច្រើនជាងមនុស្សពេញវ័យ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅពេលកើត ទារកមានឆ្អឹងច្រើនជាង៣០០ ស្របពេលដែលមនុស្សពេញវ័យដែលមានឆ្អឹងត្រឹមតែ២០៦ប៉ុណ្ណោះ។ ប៉ុន្តែនៅពេលដែលកូនលូតលាស់ ឆ្អឹងដែលលើសទាំងនោះ នឹងរួមបញ្ចូលគ្នា។
២. មានសមត្ថភាពដឹងរសជាតិ
សមត្ថភាពដឹងរសជាតិរបស់ទារក ចាប់ផ្ដើមកើតឡើងនៅពេលដែលកូនមានអាយុ៨សប្ដាហ៍។ តួយ៉ាង ទារកក្នុងផ្ទៃលេបទឹកភ្លោះចន្លោះពី ជិត១ពែង ទៅ៤ពែងជារៀងរាល់ថ្ងៃ ដែលកត្តានេះ អាចជួយឲ្យកូនទទួលបានរសជាតិពីរបបអាហាររបស់ម៉ាក់ៗបាន។
៣. កូនចាប់ផ្ដើមដុះរោមលើខ្លួនតាំងពីនៅក្នុងផ្ទៃ
ប៉ាម៉ាក់ដឹងអត់ថា កូនចាប់ផ្ដើមដុះរោមលើរាងកាយតាំងពីនៅក្នុងផ្ទៃម៉ាក់ម្ល៉េះ។ រោមស្រទាប់ស្ដើង ដែលគ្របដណ្ដប់រាងកាយទាំងមូល និងផ្ទៃមុខទារកនេះ អាចនឹងបាត់ទៅវិញ មុនពេលដែលកូនកើតទៅទៀត។
៤. កូនស្ងាប យំ និងនោម
ទន្ទឹមនឹងនេះដែរ ទារកក្នុងផ្ទៃចេះស្ងាបនៅសប្ដាហ៍ទី២៤ ប៉ុន្តែត្រឹមសប្ដាហ៍ទី៣០ សកម្មភាពបែបនេះក៏បាត់ទៅវិញ។ នៅពេលជាមួយគ្នានេះដែរ កូនក៏ចាប់ផ្ដើមយំផងដែរ។ បន្ថែមពីនេះ អ្នកស្រាវជ្រាវជាច្រើនបានឲ្យដឹងថា ទារកចេះជុះនោមតាំងពីនៅក្នុងផ្ទៃ នៅអាយុចន្លោះពី៩ ទៅ១៦សប្ដាហ៍។
៥. សំឡេងខ្លាំង អាចប៉ះពាល់ដល់ការស្ដាប់របស់ទារក
នៅពេលដែលទារក មានអាយុប្រហែល១៨សប្ដាហ៍ ត្រចៀកកូនចាប់ផ្ដើមលូតលាស់ និងអាចស្ដាប់ឮសំឡេងពីខាងក្រៅបាន។ ចូលដល់សប្ដាហ៍ទី២៤ កូនអាចនឹងមានចលនារាល់ពេលដែលឮសំឡេង។ យ៉ាងណាមិញ ម៉ាក់គួរប្រុងប្រយ័ត្នទៅនឹងសំឡេងខ្លាំងៗ ពីព្រោះវាអាចប៉ះពាល់ដល់ការស្ដាប់របស់កូន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]