ថៃ៖ កាលពីថ្ងៃទី ១៦ ខែវិច្ឆិកាកន្លងទៅនេះ លោក Nawat Itsaragrisil ដែលជាម្ចាស់កម្មវិធី Miss Grand International បានបញ្ជាក់ថា លោកត្រូវបានគេប្តឹង និងត្រៀមខ្លួនចូលទៅតុលាការរួចជាស្រេច និងបានលើកឡើងថា លោកចង់ជួបព្រះរាជអាជ្ញាឲ្យបានឆាប់រហ័ស និងលើកសំណុំរឿងនេះទៅតុលាការ ផងដែរ។
ក្នុងនោះដែរ ម្ចាស់កម្មវិធី Miss Grand រូបនេះ បានបញ្ជាក់ថា លោកនឹងមិនផ្សះផ្សាជាមួយនឹង លោក Thitapa Thanasappreecha ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុនឆ្នោតអនឡាញនោះទេ ដែលមូលហេតុនោះគឺ រូបលោកជឿជាក់លើយុត្តិធម៌។ ជាពិសេស លោក Nawat ត្រូវបានគេទាមទារសំណងរហូតដល់ទៅ ១០០ លានបាត (ប្រហែល ២,៨ លានដុល្លារ) ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ លោក Nawat បាននិយាយថា មុនពេល Miss Grand International ប្រព្រឹត្តទៅ មនុស្សតែម្នាក់គត់ដែលលោកបានពិភាក្សា អំពីការឧបត្ថម្ភ នោះគឺលោក Pornchai Lert-ananchoke ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន V Property Development។ ដូច្នេះហើយ ទើបរូបលោក មានការភ័ន្តច្រឡំនៅពេលបុគ្គល ដែលមិនធ្លាប់ធ្វើការជាមួយគ្នា ធ្វើការប្តឹងផ្ដល់បែបនេះ។ លោក Nawat បានបន្តថា៖
យ៉ាងណាមិញ បន្ទាប់មក ខាងតំណាងក្រុមហ៊ុនឆ្នោតនោះ ក៏បានបដិសេធចំពោះព័ត៌មានដែលផ្តល់ ដោយលោក Nawat ហើយ បុគ្គលនេះ ក៏បានផ្តល់រូបថត ដែលថតជាមួយលោក Nawat និងបានបញ្ជាក់ថា ពួកគេ បានជួបគ្នាគ្រប់សកម្មភាពនៃកម្មវិធី Miss Grand International ខណៈដែលតំណាងក្រុមហ៊ុនឆ្នោតបានបន្តថា វាពិតជាឈឺចាប់ណាស់ ដែលជាអ្នកឧបត្ថម្ភធំជាងគេ និងខ្ជះខ្ជាយលុយរាប់លានបាត លើការប្រលងសម្រស់ ប៉ុន្តែត្រូវបានលោក Nawat បដិសេធ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]