កម្សាន្ត៖ អាចនិយាយបានថា បច្ចុប្បន្នគេឃើញមានតារាខ្មែរជាច្រើន បន្ទាប់ពីទាក់ទងគ្នារហូតឈានដល់ថ្ងៃភ្ជាប់ពាក្យ ឬរៀបការរួចមានតារាមិនតិចនោះទេ ដែលបើកបង្ហាញពីជីវិតរស់នៅឯកជនខ្លួន។ ជាពិសេស សិល្បករ សិល្បការិនីដែលរៀបការរួចតែម្ដងដោយពួកគេតែងតែបង្ហោះរូបភាពយ៉ាងស្វីតៗលើបណ្ដាញសង្គម បង្ហាញពីជីវិតរស់នៅយ៉ាងមានក្ដីសុខ។
យ៉ាងណាមិញ ទន្ទឹមនឹងមានតារាខ្មែរ ដែលនិយមបង្ហោះរូបភាពបែបគ្រួសារ គេដឹងថាមានតារាមិនច្រើននាក់នោះទេ ដែលកំពុងសង្ងំប្រើជីវិតឯកជនយ៉ាងស្ងប់ស្ងាត់បែបPrivat ព្រមទាំងបានសាងសុភមង្គលក្នុងគ្រួសារយ៉ាងមានភាពកក់ក្ដៅ។ ហើយតារាដែលមិននិយមបង្ហោះរូបជីវិតគូលើបណ្ដាញសង្គមនោះមានដូចជា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១៖ អ្នកនាង សុគន្ធ និសា
កំពូលតារាចម្រៀងអ្នកនាង សុគន្ធ និសា បើទោះបីនាងរៀបការមានស្វាមីរួចក៏ពិតមែន ប៉ុន្តែតារារូបនេះមិនសូវបង្ហោះរូបជាមួយស្វាមីឡើយ។ ប៉ុន្តែគេដឹងថា ជីវិតប្ដីប្រពន្ធអ្នកទាំងពីរមានភាពកក់ក្ដៅ និងមានសុភមង្គលខ្លាំងតែម្ដង។


២៖ អ្នកនាង គឹម លីហ្សា
ក្រោយរៀបការរួចតារាសម្ដែងស្រីអ្នកនាង គឹម លីហ្សា មិនសូវបង្ហាញមុខលើវិថីសិល្បៈដូចមុនឡើយ ខណៈមានជំនួញជាច្រើនមុខនៅក្នុងដៃ។ បើងាកមើលពីជីវិតគូ នាងនិងស្វាមីកាន់តែមានភាពល្អូកល្អើនជាមួយគ្នាកាន់តែខ្លាំងជាងមុន បន្ទាប់ពីមានកូនប្រុសពីរនាក់។


៣៖ អ្នកនាង កែវ សីហា
ពិធីការិនី អ្នកនាង កែវ សីហា នាងបានរៀបការរួចទៅហើយ ប៉ុន្តែរឿងដែលគេចាប់អារម្មណ៍នោះ នាងមិនសូវបង្ហោះរូបជាមួយស្វាមីឡើយ តែទំនាក់ទំនងរវាងនាងនិងស្វាមីកាន់តែរឹងមាំ ហើយយល់ចិត្តគ្នាលើសដើម៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]