កម្សាន្ត៖ ពិតណាស់ បច្ចុប្បន្នគេឃើញមានកម្មវិធីប្រកួតបវរកញ្ញា និងបុរសឯកជាច្រើនកម្មវិធីផ្សេងៗគ្នា។ ហើយកម្មវិធីប្រកួតទាំងនេះមានបេក្ខនារី និងបេក្ខជនមកពីបណ្ដាប្រទេសជាច្រើនផ្សេងៗគ្នា ដើម្បីចូលរួមប្រកួតប្រជែងយកជ័យលាភីត្រឡប់ទៅកាន់ប្រទេសខ្លួន។ ដោយកម្មវិធីប្រកួតបវរកញ្ញា និងបវរឯក ពិតជាទទួលបានការគាំទ្រច្រើនពីសំណាក់មហាជនទូទាំងពិភពលោក។
លើសពីនេះទៅទៀត បើក្រឡេកមើលប្រទេសកម្ពុជាយើងវិញ គេដឹងថាមានយុវជន និងយុវតីជាច្រើន ធ្លាប់បានចេញទៅប្រកួតលើឆាកអន្តរជាតិ ព្រមទាំងទទួលបានជ័យលាភីប្រចាំកម្មវិធីធំលំដាប់ថ្នាក់អន្តរជាតិផងដែរ។ ហើយយុវជន និងយុវតីខ្មែរ ដែលធ្វើឲ្យប្រជាជនកម្ពុជាមានមោទនភាពបំផុត ក្នុងអំឡុងពេលយកឈ្នះការប្រកួតលើឆាកអន្តរជាតិនោះមានដូចជា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១៖ លោក ពឹង ពុទ្ធិស័ក
លោក ពឹង ពុទ្ធិស័ក ឈ្នះក្លាយជាម្ចាស់លាភី Mister United Continents 2018 ហើយបច្ចុប្បន្នលោកក៏ជាតារាសម្ដែងមួយរូបកំពុងទទួលបានប្រជាប្រិយភាពផងដែរ។
២៖ កញ្ញា សារី ស្រីពេជ្រ
អាចនិយាយបានថានាងជាស្រ្តីទី១ ដែលអាចយកឈ្នះជ័យលាភីលើឆាកអន្តរជាតិ ហើយបច្ចុប្បន្ននាងកំពុងគ្រងតំណែងក្នុងនាមជាMiss Petite Global 2022។
៣៖ លោក Kelvan Fox
លោក Kelvan Fox បានឈ្នះជ័យលាភី ក្លាយជាម្ចាស់តំណែងឯក Man of the Globe 2022៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]