តៃវ៉ាន៖ កាលពីថ្មីៗនេះ គូស្វាមីភរិយាតារាប្រុសស្រីដ៏ល្បី រវាង តារាស្រី Ruby Lin និង លោក Wallace Huo កំពុងតែទាក់ទាញចំណាប់អារម្មណ៍ នៅពេលដែលបាននាំកូនស្រីជាទីស្រលាញ់ ទៅញ៉ាំអាហារនៅភោជនីយដ្ឋានមួយកន្លែង។

នៅក្នុងនោះដែរ នៅពេលដែល បុគ្គលិកខាងភោជនីយដ្ឋានបានដឹងថា ​នេះគឺជា ប្ដីប្រពន្ធតារាសម្ដែងដ៏ល្បីល្បាញ ដែលបាននាំកូនទៅញ៉ាំអាហារ ភ្លាមៗនោះក៏បានសុំថតរូបជាមួយពួកគេ ខណៈនៅក្នុងរូបថត ដែលបានចែករំលែកដោយបុគ្គលិកភោជនីយដ្ឋានពេលថតរូបរួច ត្រូវបានមនុស្សជាច្រើន យកចិត្តទុកដាក់ និងចាត់ទុកថា ប្ដីប្រពន្ធគូនេះ នៅតែមានភាពវ័យក្មេង និងតែងខ្លួនបែបទាន់សម័យ ក្នុងវ័យជាង ៤០ឆ្នាំ ស្របពេលជាមួយគ្នានោះ តារាស្រី Ruby Lin ក៏បានបញ្ចេញសម្រស់ពិត ដ៏ភ្ញាក់ផ្អើល ជាមួយនឹងមុខទទេរ គ្មានការតុបតែងទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ មហាជនជាច្រើន បានបញ្ចេញមតិថា សម្រស់ពិតរបស់ Ruby Lin ហាក់មើលទៅមានភាពស្លេ.ក.ស្លាំ.ងបន្តិច ដោយគ្មានការតុបតែងមុខ និងមិនភ្លឺចែងចាំងដូចរូបថតដែលបានកែសម្រួលនោះទេ តែទោះ​ជា​យ៉ាង​ណា សម្រស់ពិតរបស់នាងបែបនេះ នៅតែទទួលបានការសរសើរ ពីភាពមិន​​ផ្លាស់​ប្តូរ​ច្រើន​ឡើយ ខណៈស្ថិត ក្នុងវ័យ ៤៦ឆ្នាំ តារាស្រីរូបនេះ នៅតែរក្សាបាននូវសម្រស់ក្មេងជាងវ័យ ទោះបីជាមិនអាចជៀសផុតពីដានសភាពអាយុច្រើនក៏ដោយ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Wallace Huo
ស្វាមី Ruby Lin លោក Wallace Huo
Ruby Lin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]