ភ្នំពេញ៖ ពិតណាស់ ដូចដែរមហាជនអ្នកលេងបណ្ដាញសង្គម បានដឹងហើយ កាលពីថ្មីៗនេះ មានរឿងបន្ទុះសារ៉ាយ នៅក្នុងគ្រួសារ តារាកំប្លែងជើងចាស់ លោកតាចេក ដែលត្រូវបានប្រពន្ធតាមទាន់ ទៅរស់នៅលួចលាក់ជាមួយស្រីថ្មី ធ្វើឲ្យមានភ្ញាក់ផ្អើលជាខ្លាំង។

យ៉ាងណាមិញ ក្រោយពីមានការបង្ហោះចែករំលែកតគ្នា ពេញបណ្ដាញសង្គមហើយនោះ មិនបង្អង់យូរ តារាកំប្លែង តាចេក ក៏បានចេញមុខមកបកស្រាយ ទទួលស្គាល់ថាខ្លួន ពិតជាមានប្រពន្ធចុងពិតមែន ក៏ប៉ុន្តែ បានទាក់ទងគ្នា៤ឆ្នាំ ហើយថែមទាំងប្រពន្ធដើម បានដឹងរយៈពេលពីរឆ្នាំមកហើយ។ លើសពីនេះ តាចេក បានបដិសេធចំពោះពាក្យចោទប្រកាន់ របស់កូនស្រី ដែលបានថា លោកបានវាយកូនវា.យប្រពន្ធ និងបានយក ប្រាក់ជំនួយសប្បុរសជន ទៅឲ្យស្រីថ្មីគឺ ពិតនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 ដោយឡែក ក្រោយពីបានស្ដាប់ការរៀបរាប់របស់ តាចេក ហើយ ក៏មានមហាជនមួយចំនួនក៏យល់ មួយចំនួន ក៏បង្ហាញនៅការហួស ចិត្តដោយគិតថា តាចេក មានអាយុចាស់ទៅហើយ ថែមទាំងមានជីវភាពលំបាក តែបែរជានៅតែខូចមានប្រពន្ធពីរបីទៅទៀត៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

តាចេក
តាចេក
តាចេក និងប្រពន្ធដើម
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]