ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក បានរៀបចំកម្មវិធី ប្រគល់រង្វាន់ដល់គូស្វាមីភរិយា ដែលឈ្នះរង្វាន់ជាទឹកប្រាក់ដ៏ច្រើនសន្ឋឹកសន្ឋាប់ នៅរោងចក្រផលិតស្រាបៀរហនុមាន ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៤ ស្រុកអង្គស្នួល ខេត្តកណ្តាល ជាមួយទឹកប្រាក់សរុបរហូតដល់ 170,000 USD (មួយរយចិតសិបពាន់ដុល្លារអាមេរិក)។
· រង្វាន់ធំៈ 33.333 USD (បីម៉ឺន បីពាន់ បីរយ សាមសិបបីដុល្លារ អាមេរិក) ចំនួន ០១ រង្វាន់
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស· រង្វាន់ទី២: 9,333 USD (ប្រាំបួនពាន់ បីរយ សាមសិបបីដុល្លារ អាមេរិក) ចំនួន ០៦ រង្វាន់
· រង្វាន់ទី៣: 3,333 USD (បីពាន់ បីរយ សាមសិបបីដុល្លារ អាមេរិក) ចំនួន ២៤ រង្វាន់
កម្មវីធីប្រគល់រង្វាន់ “អាពាហ៍ពិពាហ៍ជាមួយវិសាលភាព” ពីក្រុមហ៊ុន ហនុមាន ប៊ែរវើរីជីស ត្រូវបានរៀបចំឡើង ដើម្បីលើកទឹកចិត្តដល់គូស្វាមីភរិយា ដែលបានជ្រើសរើសស្រាបៀរ ហនុមាន ក្នុងការអបអរសាទរកម្មវិធីថ្ងៃពិសេសនៃជីវិតគូររបស់ពួកគេ។
ក្រុមហ៊ុន ហនុមាន សូមអបអរសាទរដល់គូស្វាមីភរិយាដែលឈ្នះរង្វាន់ ធំៈ 33.333 USD បានទៅលើ៖
១. រ៉េត វេហា និង កាក់ ដាវ៉ាន់ (បាត់ដំបង)
គូស្វាមីភរិយាដែលឈ្នះរង្វាន់ទី២: 9,333 USD បានទៅលើ៖
១. សំណាង វិសាល និង សុំ វិឆវៀន (ស្វាយរៀង) ២. ឈាត វិឆ័យ និង អុល នីតា (ព្រៃវែង)
៣. ចែម ចិត្រា និង ខួន សួស្តី (បាត់ដំបង) ៤. សំ សុភ័ក្រ និង ភាព មួយ អៀង (កំពង់ឆ្នាំង)
៥. ញ៉ សុខហេង និង ប្រាក់ គីមហេង (កោះកុង) ៦. ជួប ភីណា និង ស៊ុន សៀន
គូស្វាមីភរិយាដែលឈ្នះរង្វាន់ទី២: 3,333 USD បានទៅលើ៖
១. រិន ភុព និង ម៉ៅ ភក្រ្តា (ព្រៃវែង)
២. បេងលី ម៉ៅ និង គង់ ស្រីខួច (ព្រៃវែង)
៣. មុនី ប៊ុនណា និង តូច សុខារ័ត្ន
(បាត់ដំបង)
៤. ប៉ុម ណារិទ្ឋ និង សុវណ្ណ សាវេត (បាត់ដំបង)
៥. អង សុជាតិ និង រ៉ា ឃៅលាភ (ព្រះវិហារ)
៦. ទៀប ចាន់មករា
និង គិន សុនិកា (ព្រះវិហារ)
៧. ហ៊ឹង វិបល និង រៀម រស្មី (សៀមរាប)
៨. ឡាក់ ប៊ុន ផេង
និង សៀង គីមឡាង (កំពង់ធំ)
៩. វាន់ តាំងលី និង ចន្តា ចន្ថា
(កំពង់ធំ)
១០. លី បូរ៉ា និង ប៉ែន សុខអេង
(ត្បូងឃ្មុំ)
១១. ឈិន វ៉ុន និង គង់ វណ្ណារី (ពោធ៍សាត់)
១២.
មាស
ប៊ុនរ៉ុង និង ឈុន ស្រីពៅ (ពោធ៍សាត់)
១៣.
ចាន់
សុខកុមភារ៉ា និង នៅដលីន (កណ្តាល)
១៤.
ជឿន
ណាវី និង ហោ ស្រីនី (កណ្តាល)
១៥.
ម៉ឺន
ម៉េងហុង និង សំចាន់ ឌី (កំពង់ចាម)
១៦.
ប្រុញ
វួច និង ហេង សេងហួ (កំពង់ចាម)
១៧.
អោន សង្ហា និង លី ជូម៉េង (ព្រះវិហារ)
១៨.
ជឹម
រដ្ឋធី និង ញៀវ ចរណៃ (កំពត)
១៩.
ឈាន
កាណាកា និង នូ កន្និកា (កំពត)
២០.
ឡាយ
សុខវិសិដ្ឋ និង ស៊ុត សុផាត (តាកែវ)
២១.
ឥន្ទ
វាសនា និង ឆៃ ស្រីតូច (ព្រះសីហនុ)
២២.
ផាន់នី
រដ្ឋា និង សេង ឡាវីន (ព្រះសីហនុ)
២៣.
សាក់
ដាវិត និង រី សៀងហៃ (តាកែវ)
គួបញ្ជាក់ថា គូស្វាមីភរិយា ដែលបានឈ្នះរង្វាន់ទាំង៣០គូ ខាងលើនេះ បានឈ្នះពីកម្មវិធី “អាពាហ៍ពិពាហ៍ ជាមួយវិសាលភាព” ពីក្រុមហ៊ុន ហនុមាន ប៊ែរវើរីជីស កាលពីថ្ងៃទី០៩ ខែកញ្ញ ឆ្នាំ២០២២ ដែលធ្វើឡើងនៅស្ថានីយ៍ទូរទស្សន៍ CTN។
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុត ចំពោះគូស្វាមីភរិយាដែលបានជឿទុកចិត្តលើស្រាបៀរ ហនុមាន ដែលជាផលិតផលគុណភាពខ្ពស់ក្នុងស្រុក។
ហើយគួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស មានទស្សនៈវិស័យវែងឆ្ងាយក្នុងការកសាងស្លាកសញ្ញាហនុមាន ដែលផ្តោតសំខាន់លើគុណភាពផលិតផល ស្របតាមស្តង់ដារអន្តរជាតិជាចម្បង ក៏ដូចជាយុទ្ធសាស្រ្តផ្សេងៗ ដែលនឹងនាំស្លាកសញ្ញានៃផលិតផលខ្មែរទៅលើឆាកអន្តរជាតិ។
ម្យ៉ាងវិញទៀត ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានធ្វើបទបង្ហាញនូវខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន ជូនដល់អ្នកឈ្នះទាំង ៣០គូ។ ចំណុចពិសេសដែលធ្វើអោយស្រាបៀរ ហនុមាន ពិតជាវិសេសវិសាល គឺស្រាបៀរ ហនុមាន ជាស្រាបៀរ ដែលផលិតយ៉ាងសម្រិតសម្រាំង ហើយផ្តោតសំខាន់លើគុណភាព និងរសជាតិឆ្ងាញ់វិសេសវិសាលដែលបានទទួលស្គាល់ដោយស្ថាប័នអន្តរជាតិ Monde Selection ជាមួយមេដាយមាស លើសពីនេះក្រុមហ៊ុន ហនុមាន ក៏បានទទួលវិញ្ញាបនបត្រ២ ពីស្ថាប័ន IOS អន្តរជាតិប្រចាំឆ្នាំ២០២២ ទៅលើផ្នែកដំណើរការ ផលិតចំណីអាហារ ដែលស្របតាមគុណភាពស្តង់ដារខ្ពស់ ISO និងប្រព័ន្ធការគ្រប់គ្រងគុណភាពបានល្អបំផុត ISO 9001:2015។ ថ្មីៗនេះក្រុមហ៊ុន ហនុមាន ក៏បានទទួលបណ្ណសរសើរ និងលិខិតថ្លែងអំណរគុណ មេត្រីបរិស្ថានពីក្រសួងបរិស្ថានផងដែរ។
គូស្វាមីភរិយាមានវត្តមាននៅទីនោះ បានធ្វើការកោតសរសើរចំពោះទំនើបកម្ម និងភាពសម្រិតសម្រាំងយ៉ាងហ្មត់ចត់ដ៏ល្អឥតខ្ចោះនៃការផលិតស្រាបៀរ ហនុមាន ដែលរាប់ចាប់តាំងពីការជ្រើសរើសគ្រឿងផ្សំរហូតដល់ការវេចខ្ចប់ផលិតផលសម្រេច ដោយបានឆ្លងកាត់នូវដំណាក់កាលផលិត ក៏ដូចជាការពិសោធន៍ត្រឹមត្រូវតាមបទដ្ឋានស្តង់ដារអន្តរជាតិ មុននឹងចែកចាយនៅលើទីផ្សារ។
លើសពីនេះទៅទៀត លោក Geschke Charles Winston ជានាយកប្រតិបត្តិនៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជិស បានប្រកាសអំពីកម្មវិធីថ្មីមួយទៀតគឺកម្មវិធី៖ “វិសាលភាពជានិរន្តរ៍” ឈ្នះមហារង្វាន់ពិសេសពីស្រាបៀរ ហនុមាន រួមមានរង្វាន់ធំ ជា “ផ្ទះអាជីវកម្ម ០១ល្វែង” នឹង រង្វាន់ទឹកប្រាក់រហូតដល់ទៅ ៨០លានរៀល។ រាល់ការជាវស្រាបៀរ ហនុមាន សម្រាប់ថ្ងៃអាពាហ៍ពិពាហ៍ គូស្វាមីភរិយានឹងមានឱកាសទទួលបានសន្លឹកឆ្នោតផ្សងសំណាង ដែលអាចនឹងមានឱកាសឈ្មះនូវមហារង្វាន់ដ៏វិសសេសវិសាលពីក្រុមហ៊ុន ហនុមាន ប៊ែវើរីជិស។
ពិតជាអស្ចារ្យខ្លាំងណាស់ សម្រាប់អតិថិជនទាំងអស់ដែលមានគំរោងរៀបអាពាហ៍ពិពាហ៍ ហើយជ្រើសរើសយកស្រាបៀរ ហនុមាន ក្នុងថ្ងៃវិសេសវិសាល ជាមួយនឹងឱកាសឈ្នះរង្វាន់ដ៏មហិមាទៀងផង។ សូមទំនាក់ទំនងមកយើងខ្ញុំឥឡូវនេះ ដើម្បីទទួលបានពត៌មានលំអិតអំពីកម្មវិធីផ្តល់ជូនពិសេសនេះតាមរយៈលេខទូរស័ព្ទ 023 933 338៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]