កូរ៉េខាងត្បូង៖ ក្មេងស្រី Ella Gross ជនជាតិអាមេរិកាំងបានល្បីល្បាញក្នុងឆ្នាំ ២០១៨នៅពេលដែលវាត្រូវបានគេប្រកាសថានាងអ្នកហាត់ការ នៅផលិតកម្ម YG Entertainment ដែលស្ថិតនៅបុត្រសម្ព័ន្ធ The Black Label ក្នុងនាមជាអ្នកហ្វឹកហាត់នៅអាយុត្រឹមតែ ១០ ឆ្នាំ។
យ៉ាងណាមិញ ក្មេងស្រី ជនជាតិ Los Angeles រដ្ឋកាលីហ្វ័រញ៉ា ទទួលបានការចាប់អារម្មណ៍យ៉ាងឆាប់រហ័សសម្រាប់ទេពកោសល្យជាច្រើនរបស់នាង និងដោយសាររូបនាង មានភាពស្រដៀងទៅនឹង តារាចម្រៀង Jennie សមាជិក BLACKPINK។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមែនទែនទៅ វាមានរយៈពេល ៤ ឆ្នាំហើយចាប់តាំងពី Ella បានចូលរួមជាមួយ The Black Label ក្នុងនាមជាសិក្ខាកាម ហើយអ្នកនិយមលេងអ៉ីធឺណែតនៅលើបណ្តាញសហគមន៍អនឡាញដ៏ពេញនិយមរបស់កូរ៉េថ្មី ៗ នេះមានការងឿងឆ្ងល់តើរូបនាងបាត់ទៅណាហើយ?
ទោះបីជានាងមិនទាន់បានបង្ហាញខ្លួនជាតារា K-Pop របស់នាងក៏ដោយ ក៏សិក្ខាកាមដែលមានទេពកោសល្យរូបនេះ មានភាពមមាញឹកនៅក្នុងវិស័យផ្សេង ៗ នៃវិស័យកម្សាន្ត អ្វីដែលចាប់អារម្មណ៍ រូបនាងបានធំធាត់វ័យជំទង់មើលទៅទាក់ទាញ កាន់តែស្រស់ជាងមុន ត្រូវបានគេបានចែកចាយនៅលើបណ្តាញសង្គម ទៅនឹងសម្រស់ថ្មីៗរបស់ Ella Gross។
គួរំលឹកផងដែរថា Ella Gross កើតនៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា ក្នុងឆ្នាំ ២០០៨ ហើយធំឡើងនៅចំពោះមុខអ្នកគាំទ្រ ដោយបានក្លាយជាតារាម៉ូដែលក្មេងតាំងពីអាយុ ២ ឆ្នាំមកម្លេះ៕
ប្រភព៖ Koreaboo
សូមទស្សនារូបភាពខាងក្រោម៖




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]