ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងទូទៅឈានមុខគេនៅកម្ពុជា ហ្វតតេ បានដាក់បង្ហាញនិមិត្តសញ្ញាថ្មី ជាមួយនឹង​ពាក្យ​ស្លោក​ថ្មី "រស់នៅដោយភាពជឿជាក់" ដើម្បីបង្ហាញអំពីការវិវឌ្ឍន៍នៃការរីកចម្រើនរបស់ក្រុមហ៊ុន។

ជាផ្នែកមួយនៃការកែលម្អនិមិត្តសញ្ញានេះ ក្រុមហ៊ុន ហ្វតតេ បានកែសម្រួលនូវចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃ ដើម្បីបញ្ជាក់ពីការយកចិត្តទុកដាក់របស់ខ្លួនលើ ការផ្តល់ជូននូវផលិតផល និងសេវាកម្មដែលផ្តោត​សំខាន់​លើអតិថិជនប្រកប ដោយភាពច្នៃប្រឌិត ការកសាងសមត្ថភាពជូននយោជិក និងរួមចំណែកអភិវឌ្ឍវិស័យធានារ៉ាប់រងក្នុងទីផ្សារដែលក្រុមហ៊ុនប្រតិបត្តិការ។ ​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការអភិវឌ្ឍន៍និមិត្តសញ្ញា និងពាក្យស្លោកថ្មី 'រស់នៅដោយភាពជឿជាក់' គឺជាការបង្ហាញថា ហ្វតតេ គឺជាក្រុមហ៊ុនឈាន​មុខ​គេ​​ក្នុង​វិស័យ​ធានារ៉ាប់រងនៅកម្ពុជា ដែលមានការរីកចម្រើនឥតឈប់ឈរប្រកបដោយនិរន្តរភាព និងការកសាងសមត្ថភាពបុគ្គលិក​ ក្នុងការផ្តល់ជូននូវសេវាធានារ៉ាប់រង និងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពតាមរយៈ មធ្យោបាយលើកទឹកចិត្ត និងផ្តល់​សិទ្ធិ​អំណាច​ជូន​អតិថិជន។

ហ្វតតេ ជ្រើសរើសយកការយល់ចិត្ត និងការវិនិយោគក្នុងកិច្ចស្រាវជ្រាវ ដើម្បីស្វែងយល់ឱ្យបានកាន់តែស៊ីជម្រៅ​អំពី​ការ​យល់​ឃើញ​របស់អតិថិជននូវអ្វីដែល ហ្វតតេ ធ្វើបានយ៉ាងល្អប្រសើរ ជាពិសេស កន្លែងដែលមានឱកាស និងអ្វីដែលអតិថិជនចង់បានពិតប្រាកដពី អ្នកផ្តល់សេវាធានារ៉ាប់រងដើម្បីផ្តល់ជូននូវភាពខុសប្លែកចំពោះផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុននៅលើទីផ្សារ។

លោក Charles Cheo, chairman of Forte បានមានប្រសាសន៍ថា៖

លោក យក់ ចំរើនប្ញទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ហ្វតតេក៏បានមានប្រសាសន៍ផងដែរថា៖

លោកស្រី Sharliza Rahman នាយិកាផ្នែកម៉ាកយីហោ និងឌីជីថល នៃក្រុមហ៊ុន ហ្វតតេ បានបង្ហើបថា៖

អ្នកស្រីបានបន្ថែមដូចនេះដែរថា៖

ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ក្រុមហ៊ុន ហ្វតតេ នឹងដាក់បង្ហាញអត្តសញ្ញាណនិមិត្តសញ្ញាថ្មីរបស់ខ្លួននៅក្នុងដំ​ណាក់កាលជាបន្តបន្ទាប់ ក៏ដូចជាយុទ្ធនាការវិវឌ្ឍន៍និមិត្តសញ្ញាក្នុងតំបន់នៅទូទាំងប្រទេសកម្ពុជា និងប្រទេសឡាវផងដែរ។

ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ 1999 ក្រុមហ៊ុន ហ្វតតេ បានចាប់យកចំណែកទីផ្សារដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា សម្រាប់ សេវាធានារ៉ាប់រងទូទៅហើយក៏បានពង្រីកសេវាធានារ៉ាប់រងអាយុជីវិតនៅឆ្នាំ 2019 ។ ហ្វតតេ ក៏ទទួលបានការទទួលស្គាល់ក្នុងតំបន់អាស៊ី ថាជាក្រុមហ៊ុនដែលផ្តល់សេវាធានារ៉ាប់រងក្នុងស្រុកដ៏ល្អបំផុតប្រចាំឆ្នាំ ​ដោយ Insurance Asia Awards ជាលើកទីពីរ និងជាក្រុមហ៊ុនធានារ៉ាប់រងទូទៅល្អបំផុតនៅក្នុងប្រទេសកម្ពុជា ដោយ Global Banking and Finance Review រយៈពេល 8 ឆ្នាំជាប់ៗគ្នា ។

អំពី ហ្វតតេ

ហ្វតតេ គឺជាក្រុមហ៊ុនឈានមុខគេ និងរីកចម្រើនជាងគេនៃវិស័យធានារ៉ាប់រងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយចក្ខុវិស័យ ផ្តល់ការការពារ និងសិទ្ធិអំណាចដល់បុគ្គលគ្រប់រូបស្ថិតក្នុងតំបន់ ដើម្បីអនាគតកាន់តែប្រសើរឡើង- បុគ្គលម្នាក់ អាជីវកម្មមួយ ក្នុងពេល​តែ​មួយ ។  

បង្កើតឡើងនៅប្រទេសកម្ពុជាក្នុងឆ្នាំ 1999, ហ្វតតេ នៅតែផ្តោតសំខាន់ ចំពោះបេសកកម្មរបស់ខ្លួន គឺការផ្តល់ជូននូវផលិតផល និងសេវាកម្មដែលផ្តោត​សំខាន់​លើអតិថិជនប្រកបដោយភាពច្នៃប្រឌិត ការកសាងសមត្ថភាពជូននិយោជិកនិងរួមចំណែកអភិវឌ្ឍវិស័យធានារ៉ាប់រងក្នុងទីផ្សារដែលយើងប្រតិបត្តិការ ។ ​ផ្តល់ជូនទាំងសេវាធានារ៉ាប់រងទូទៅ និងសេវាធានារ៉ាប់រង​អាយុ​​ជីវិតនៅក្នុងប្រទេសកម្ពុជា និងធានារ៉ាប់រងទូទៅក្នុងប្រទេសឡាវ ។ ហ្វតតេ គឺជាដៃគូគួរជាទីពេញចិត្តមួយ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​​ធានារ៉ាប់រងផ្សេងៗទៀត ។

ហ្វតតេ ក៏ជាជម្រើសអាជីពការងារដ៏ល្អ ដែលផ្តល់នូវកន្លែងធ្វើការជាក្រុមជាពិសេសផ្តល់ការលើកទឹកចិត្ត ឬរង្វាន់​នូវ​រាល់ស្នាដៃបុគ្គលិករបស់យើង និងផ្តល់ឱកាសដល់បុគ្គលិកគ្រប់ៗគ្នាក្នុងការការអភិវឌ្ឍន៍អាជីពតាមរយៈវគ្គ​បណ្តុះ​បណ្តាល​​នានា​ទាំងក្នុង និងក្រៅស្ថាប័ន ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]