កម្សាន្ត៖ ពិតណាស់ បច្ចុប្បន្នមិនថាអ្នកក្រៅសិល្បៈ ឬសិល្បករ សិល្បការិនីនោះទេ សុទ្ធសឹងតែទទួលសេវាកម្មកែសម្ផស្សសឹងគ្រប់គ្នា។ ម្យ៉ាងការកែសម្ផស្សគឺជួយបង្កើនសម្រស់ឲ្យមើលទៅមានភាពទាក់ទាញ ស្អាតជាងរូបសម្រស់ធម្មជាតិ។ ក្នុងនោះដែរ គេក៏ឃើញមានតារាខ្មែរជាច្រើន បានសម្រេចចិត្តផ្លាស់ប្ដូរមុខមាត់ ដោយការកែច្រមុះ មាត់ ភ្នែក ឬទម្រង់មុខជាដើម។
យ៉ាងណាមិញ ភាគច្រើនគេតែងតែឃើញតារាវ័យក្មេងប៉ុណ្ណោះ ដែលកែសម្ផស្ស ប៉ុន្តែមួយរយៈចុងក្រោយនេះ មានសិល្បការិនីជើងចាស់៣រូប ងាកទៅទទួលសេវាកម្មកែសម្ផស្សដើម្បីឲ្យរូបសម្រស់ក្មេងជាងមុនថែមមួយកម្រិតទៀត។ ហើយតារាជើងចាស់មានវ័យជ្រេទាំង៣នាក់ ដែលព្រមកែសម្ផស្សនោះមានដូចជា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១៖ យាយអឿន
តារាកំប្លែងជើងចាស់ យាយអឿន ឈានជើងចូលសិល្បៈមកអស់ជាច្រើនឆ្នាំ ហើយក៏ទទួលបានប្រជាប្រិយភាពខ្លាំងផងដែរ។ បើងាកទៅមើលកាលពីប៉ុន្មានឆ្នាំមុន តារារូបនេះបានសម្រេចចិត្តកាត់ត្របកភ្នែក អ៊ុតបន្តឹងស្បែកមុខ និងកាត់ស្លាបច្រមុះជាដើម។


២៖ យាយយ៉យ
តារាពហុជំនាញ យាយយ៉យ ជាតារាស្រីជើងចាស់ដែលពោរពេញទៅដោយសមត្ថភាព ដែលមានឈ្មោះល្បីល្បាញខ្លាំង។ បើទោះបីចូលសិល្បៈច្រើនឆ្នាំ ប៉ុន្តែនៅតែទទួលបានការគាំទ្រពីមហាជនច្រើនដដែល។ ក្នុងនោះនោះដែរ គេដឹងថាសិល្បការិនីជើងចាស់រូបនេះ ក៏ធ្លាប់បានកែសម្ផស្សដូចយាយអឿនយ៉ាងដូច្នោះដែរ។


៣៖ អ្នកនាង គ្រត
តារាកំប្លែងស្រីដែលនិយមឲ្យមហាជនញញឹមសើចបិទមាត់មិនជិតអ្នកនាង គ្រត កែសម្ផស្សផ្លាស់ប្ដូរមុខមាត់ដោយធ្វើការ កែច្រមុះនុងភ្នែក។ ហោយក្រោយកែ នាងពិតជាមានភាពស្រស់ស្អាត សម្រស់ក្មេងជាងមុនខ្លាំងតែម្ដង៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]