ភ្នំពេញ៖ កាន់តែគៀកជិតមកដល់ កាន់តែចង់ដឹងថា តើតារាអាជីពរូបណានឹងក្លាយទៅជាម្ចាស់ពានរង្វាន់នៅក្នុងកម្មវិធីប្រឡងចម្រៀងអាជីព «I Am A Singer Cambodia» រដូវកាលទី៣ នេះ។ ជាការពិត ក្រោយការប្រកួតយ៉ាងសស្រាក់សស្រាំ ដំណើរដ៏មហាញឹកក្នុងបេសកកម្មដ៏អស្ចារ្យមួយនេះ នឹងឈានដល់វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃសៅរ៍ សប្ដាហ៍នេះហើយ ដែលកម្មវិធីនឹងដំណើរការចាប់ពីម៉ោង ៦ ដល់ម៉ោង ៨យប់ ។

ទស្សនិកជននឹងបានឃើញម្ចាស់ពានថ្មី ដែលផុសចេញពីការគាំទ្ររបស់បងប្អូនទស្សនិកជនពិតប្រាកដ លោកអ្នកជាគណៈកម្មការយ៉ាងសុក្រឹត ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់នូវវាសនា និងភាពជោគជ័យរបស់តារាចម្រៀងអាជីពដែលពោរពេញទៅដោយសមត្ថភាព និងប្រជាប្រិយភាពពិតប្រាកដ។ ដូច្នេះសូមកុំអោយខកខានអោយសោះ ទស្សនាដោយយកចិត្តទុកដាក់ និងផ្ញើរសារទៅកាន់អាយដលរបស់ខ្លួនដើម្បីទទួលបានភាពជោគជ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងសប្ដាហ៍ផ្ដាច់ព្រ័ត្រនេះ តារាចម្រៀងអាជីពចំនួន ៧រូប នឹងត្រូវប្រកួតគ្នាជាបន្តទៀតដើម្បីឈានដល់ការដណ្ដើមពានរង្វាន់ ដែលក្នុងនោះរួមមាន តារាចម្រៀង កែវ សុបញ្ញា តារាចម្រៀង ហង្ស សុជាតា តារាចម្រៀង ឌី សូនីតា តារាចម្រៀង ឈាន ជាលឿយ តារាចម្រៀង អ៊ីម ថៃ តារាចម្រៀង ពេជ្រ ម៉េងលី និងតារាចម្រៀង ម៉ា ចាន់បញ្ញា

ដូច្នេះកុំភ្លេចចូលរួមទស្សនាទាំងអស់គ្នា សម្រាប់ការទស្សនាផ្ទាល់ ទស្សនិកជនអាចអញ្ជើញទិញសំបុត្រចូលទស្សនាបាននៅហង្សមាសផ្សារអូឬស្សី ហើយកម្មវិធីនឹងប្រព្រឹត្តិទៅស្ទូឌីយ៉ូហង្សមាសផ្សារទំនើបអ៉ីអន១ ជាន់ទី៤៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]