បរទេស៖ ក្រោយពី ក្រុមចម្រៀងនារី BLACKPINK បានចាប់ផ្តើមដំណើរទេសចរណ៍ពិភពលោករបស់ពួកគេបន្ទាប់ពីបានចេញអាល់ប៊ុមស្ទូឌីយ៉ូទីពីរ ដែលគេទន្ទឹងរង់ចាំជាយូរមកហើយ «BORN PINK» ដោយការប្រគុំតន្រ្តីនេះត្រូវបានចាប់ផ្តើមនៅថ្ងៃទី ១៥ ខែតុលា ហើយនឹងបន្តរហូតដល់ឆ្នាំក្រោយ។
ជាក់ស្តែងនេះគឺជាដំណើរទេសចរណ៍ការប្រគុំតន្រ្តី ដែលទន្ទឹងរង់ចាំបំផុតមួយ ចាប់តាំងពីអ្នកគាំទ្រជាច្រើនបានរង់ចាំជាយូរមកហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្មីៗនេះ BLACKPINK បានបំបែកឯតទគ្គកម្មថ្មី បន្ទាប់ពីការសម្តែងចុងក្រោយរបស់ពួកគេនៅ Newark ហើយឥឡូវនេះទទួលបានកំណត់ត្រាសម្រាប់ការប្រគុំតន្ត្រីដែលរកចំណូលបានខ្ពស់បំផុតនៅសហរដ្ឋអាមេរិកដោយក្រុមចម្រៀងនារីទៀតផង។
មែនទែនទៅកំណត់ត្រានេះត្រូវបានបំបែកជាមួយនឹងការសម្តែងរបស់ពួកគេនៅឯមជ្ឈមណ្ឌលព្រូដិនសលក្នុងទីក្រុង Newark កាលពីថ្ងៃទី ១៤-១៥ ខែវិច្ឆិកា ដោយរកបាន 3.298 លានដុល្លារក្នុងមួយការសម្តែងមួយថ្ងៃរបស់ពួកគេ។
នេះជាលើកទីមួយក្នុងប្រវត្តិសាស្ត្រដែលក្រុមចម្រៀងនារីរកចំណូលបានជាង ៣ លានដុល្លារអាមេរិកក្នុងកម្មវិធីប្រគុំតន្ត្រីតែមួយនៅសហរដ្ឋអាមេរិក ហើយពួកគេមិនត្រឹមតែមួយថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែពួកគេបានធ្វើទៅដល់ ពីថ្ងៃទៀតផង។
ជាមួយនឹងការបន្តប្រជាប្រិយភាពរបស់ពួកគេ BLACKPINK ត្រូវបានគេរំពឹងថានឹងបំបែកកំណត់ត្រាបន្ថែមទៀតនៅពេលដែលពួកគេធ្វើដំណើរជុំវិញពិភពលោកនៅក្នុងការប្រគុំតន្រ្តីរបស់ក្រុមចម្រៀងនេះ នៅឆ្នាំនេះ ដល់ឆ្នាំក្រោយ៕
ប្រភព៖ Allkpop
សូមទស្សានារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]