កម្សាន្ត៖ ប្រិយមិត្តដែលនិយមលេងបណ្ដាញសង្គមទាំងហ្វេសប៊ុក និងអ៊ីនស្តាក្រាម ជឿថាច្បាស់ជាស្គាល់កំលោះសង្ហាលោក ប៉េងអាន និងលោក Key។ ដោយអ្នកទាំងពីរបានសាងប្រជាប្រិយភាពលើបណ្ដាញសង្គម និងទទួលបានការចូលចិត្តស្រលាញ់ពីមហាជនយ៉ាងច្រើនកុះករ។ 

យ៉ាងណាមិញ បើនិយាយដល់លោក ប៉េងអាន ជាបុគ្គលមូយរូបដែលបង្កើតមាតិកាចែករំលែកបទពិសោធន៍នុងចំណេះដឹងថ្មីៗតាមរយៈការបង្ហោះវីដេអូ។ បើក្រឡេកមើលលោក Key គេដឹងថាជាតារាចម្រៀងមួយរូប ហើយបច្ចុប្បន្នលោកក៏ចាប់អាជីពជាគ្រូបង្រៀននៅសាកលវិទ្យាល័យមួយកន្លែង។ មិនតែប៉ុណ្ណោះតារាក្នុងដួងចិត្តរបស់អ្នកលេងបណ្ដាញសង្គមពីររូបនេះ គេដឹងទៀតថាជាបុគ្គលមានចំណេះដឹងខ្ពស់ ដែលបានបញ្ចប់ការសិក្សាមកពីបរទេសទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត ក្រៅពីមានភាពល្បីល្បាញ និងមានចំណេះដឹង លោក ប៉េង អាន និងលោក Key ក៏មានរូបសម្បត្តិស្អាតសង្ហាមានភាពទាក់ទាញខ្លាំងទៀតផង។ ពិតណាស់ បើនិយាយពីទំនាក់ទំនងកំលោះសង្ហាពីររូបនេះ គឺជាមិត្តសំលាញ់នឹងគ្នារាប់ឆ្នាំមកហើយ។ មួយវិញទៀត អ្នកទាំងពីរក៏ឧស្សាហ៍ណាត់ជួបគ្នា ដើរលេងជាមួយគ្នាជាញឹកញាប់តែម្ដង រហូតត្រូវបានអ្នកលេងសង្គមរំភើបនិងច្រណែនពីមិត្តភាពដ៏ល្អមួយនេះគ្រប់ៗគ្នា៕ 

សូមទស្សនារូបភាពខាងក្រោម៖

លោក ប៉េងអាន
លោក Key
លោក ប៉េងអាន និងលោក Key
លោក Key និងលោក ប៉េងអាន
លោក Key និងលោក ប៉េងអាន
លោក ប៉េងអាន និងលោក Key
លោក ប៉េងអាន និងលោក Key
លោក Key និងលោក ប៉េងអាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]