កូរ៉េខាងត្បូង៖ ថ្មីៗនេះ យោងតាមប្រភព ​​Allkpop បានបង្ហាញ ជាមួយនឹងការប្រគុំតន្ត្រីទេសចរណ៍ពិភពលោក Born Pink ដែលធ្វើឡើង នៅថ្ងៃទី ១៤ ខែវិច្ឆិកា នៅទីក្រុង Newark បានឲ្យដឹងថា ក្រុមចម្រៀង BLACKPINK រកចំណូលបានជិត ៣,៣ លានដុល្លារ ក្នុងមួយយប់ ហើយ​ក្រុម​នេះ​ នៅតែទទួល​បាន​ចំណូលចំនួន​ដូច​គ្នា ​នៅ​ថ្ងៃ​ទី​ពីរ​នៃ​ការ​សម្ដែង។

ម៉្យាងវិញទៀត នេះ​ជា​លើក​ទី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ដែល​ក្រុម​ចម្រៀង​ស្រី​មួយ​ក្រុមនេះ អាច​រក​ចំណូល​បាន​ដល់​ទៅ ៣ លាន​ដុល្លារ​ក្នុង​ពេល​តែ​មួយ​យប់​នៅ​អាមេរិក ហើយក្រុមចម្រៀង BLACKPINK ក៏បានបញ្ជាក់​ពី​ថ្នាក់​របស់​ក្រុម​ នៅ​ពេល​កំណត់ លើ​កំណត់​ត្រា​ពីរ​ដង​ជាប់​គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំឮកផងដែរថា អស់រយៈពេល ៦ ឆ្នាំ ចាប់តាំងពីការបង្ហាញខ្លួនដំបូងរបស់ពួកគេ BLACKPINK គឺជាក្រុមចម្រៀងស្រី ដ៏ធំបំផុតមួយ របស់ប្រទេសកូរ៉េ ដែលមានវីដេអូចំនួន ៦ មានអ្នកចូលមើលច្រើនជាង មួយពាន់លានដងនៅលើ YouTube ហើយតារា​ស្រី​ទាំង​បួន​នាក់ ក៏​កំពុង​គ្រប់​គ្រង​លើពិភព​ម៉ូដ​ ពេល​ពួក​គេ​ធ្វើ​ជា​ឯកអគ្គរដ្ឋទូត​សម្រាប់​ម៉ាក​យីហោ​ប្រណិត​ជា​បន្តបន្ទាប់​៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

BLACKPINK
BLACKPINK
BLACKPINK
BLACKPINK
BLACKPINK

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]