កម្សាន្ត៖ ជឿជាក់ថា អ្នកតាមដានវិស័យបវរកញ្ញា ប្រាកដជាជ្រាបច្បាស់រួចមកហើយថា កញ្ញា លីវ ជីលី Miss Grand Cambodia 2020 ជាស្រ្តីដំបូងគេដែលបំបែកកំណត់ត្រា មិនធ្លាប់មានរបស់កម្ពុជា ឈានដល់វគ្គកំពូលទាំង២០ ក្នុងការប្រកួតសម្រស់ថ្នាក់អន្តរជាតិ Miss Grand Internation 2020។

យ៉ាងណាមិញ បើគិតតាំងពីជំនាន់របស់កញ្ញា លីវ ជីលី រហូតមកដល់រដូវកាលប្រកួត ដែលទើបនឹងបញ្ចប់ថ្មីៗនេះគឺ ៣ជំនាន់ហើយ ចំណែកឯលទ្ធផល កាន់តែប្រសើរឡើងៗគួរឲ្យកត់សម្គាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ បវរកញ្ញា ប៉ូគីមថេង សុតធីតា Miss Grand Cambodia 2021 បានឈានដល់វគ្គកំពូលទាំង១០ ជាអ្នកបំបែកកំណត់ត្រាបន្ទាប់ពីរាមច្បង កញ្ញា លីវ ជីលី។ ជាងនេះទៅទៀត ងាកមកមើលឆ្នាំ២០២២នេះវិញ លទ្ធផលរឹតតែគាប់ចិត្ត ដោយកញ្ញា ពេជ្រ វត្តី សារ៉ាវឌ្ឍី បានទទួលជ័យលាភីលំដាប់រងទី៥ ជាសមិទ្ធិផលកាន់តែល្អជាងឆ្នាំមុនៗ ដែលនេះបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់សមត្ថភាពបវរកញ្ញាតំណាងកម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែពិសេស អាចប្រកួតនឹងបវរកញ្ញាតំណាងប្រទេស ឯទៀតយ៉ាងរលូន។

ដូច្នេះហើយ ទើបអ្នកគាំទ្រវិស័យបវរកញ្ញា នៅក្នុងស្រុក មានសន្ទុះការគាំទ្រទៅលើវិស័យនេះ កាន់តែរីកចម្រើន ថែមទាំងមានការរំពឹងទុកខ្ពស់ ទៅលើបេក្ខភាពបវរកញ្ញា ជំនាន់ក្រោយថានឹងមានលទ្ធភាពទទួលបានមកុដក្នុងថ្ងៃណាមួយមិនខាន ព្រោះលទ្ធផល៣ឆ្នាំចុងក្រោយនេះ កាន់តែល្អឡើងៗ៕

សូមទស្សនារូបភាពខាងក្រោម៖

លីវ ជីលី
លីវ ជីលី
ប៉ូគីថេង សុតធីតា
ប៉ូគីថេង សុតធីតា
ប៉ូគីថេង សុតធីតា
ពេជ្រ វត្តីសារ៉ាវឌ្ឍី
ពេជ្រ វត្តីសារ៉ាវឌ្ឍី
ពេជ្រ វត្តីសារ៉ាវឌ្ឍី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]