ភ្នំពេញ៖ ជាការពិត តារាសម្ដែងស្រីវ័យក្មេង អ្នកនាង សិទ្ធី នីកា តារាស្រីរូបនេះសព្វថ្ងៃនេះ យើងសង្កេតឃើញថា អ្នកម៉ាក់សម័យថ្មីរូបនេះ កាន់តែមានភាពមមាញឹកជាមួយការងារជាងមុន និងបន្តថតរឿងថ្មីជាបន្តបន្ទាប់ទៀតផង។
មិនតែប៉ុណ្ណោះ តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព សិទ្ធ្ធី នីកា ចាប់តាំងពីបានសាងជីវិតគ្រួសារជាមួយស្វាមីដែលជាខ្សែរាជវង្សមក ឃើញថាបច្ចុប្បន្ន តារាស្រីរូបនេះបានរស់នៅជាមួយគ្នាយ៉ាងមានក្តីសុខ និងតែងតែបានបង្ហាញនូវភាពផ្អែមល្ហែមជាញឹកញាប់នៅលើបណ្ដាញសង្គមរបស់នាង ធ្វើឲ្យហ្វេនៗឃើញហើយលួចច្រណែនគ្រប់គ្នាផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង បើមើលតាមវីដេអូ ដែលតារារូបនេះទើបតែបង្ហោះថ្មីៗ ពិតជាបានបង្ហាញក្តីសុខរបស់ខ្លួនយ៉ាងពេញទំហឹង ជាមួយស្វាមី ខណៈបណ្តើរគ្នាចូលរួមកម្មវិធី យ៉ាងសាមញ្ញ ថែមទាំង ចេញពីកម្មវិធី កាន់ដៃគ្នាបណ្តើរគ្នា ស្វាមីថែមទាំងយួរកាបូបឲ្យភរិយា មើលទៅយ៉ាងមានសុភមង្គលតែម្ដង៕
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖






@sithynika បុរសដែលតែងតែផ្តល់ស្នាមញញឹមអោយខ្ញុំ😍❤️
♬ សំឡេងដើម - ♡︎ kao supassara ʕ•ᴥ•ʔ
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]