ភ្នំពេញ៖ នៅចុងឆ្នាំ២០២២ នេះ ផ្សារទំនើប​​​ ​អ៉ីអន ម៉ល ទាំងពីរសាខា​ បាននាំមកនូវកម្មវិធីលក់បញ្ចុះតម្លៃដ៏ធំ​បំផុត Black Friday ម្តងទៀតហើយ ជាមួយការផ្តល់ជូនកាន់តែថ្មី​ និងកាដូជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អតិថិជនទាំងអស់អាចរីករាយក្នុងការទិញទំនិញ ដែលមានគុណភាពខ្ពស់ជាច្រើនប្រភេទ និង​ ពិសាអាហារឆ្ងាញ់ៗពីបណ្តាហាងល្បីៗ រហូតដល់ជាង ២៦០ ហាង​ ព្រមទាំងទទួលការបញ្ចុះតម្លៃរហូតដល់ ៧០% ជាមួយនឹងការផ្តល់ជូនកាដូដ៏ពិសេសចំពោះការជាវទំនិញនៅក្នុងផ្សារទំនើប​ អ៉ីអន ម៉ល ទាំងពីរសាខា​ផងដែរ។

កម្មវិធីលក់បញ្ចុះតម្លៃ​ Black Friday នឹងចាប់ផ្តើមពីថ្ងៃទី ២៥ វិច្ឆិកា រហូតដល់ ថ្ងៃទី ២៧ វិច្ឆិកា ឆ្នាំ២០២២ ដែលមានរយៈពេល ៣ថ្ងៃ នៅក្នុងផ្សារទំនើប អ៉ីអន ម៉ល ភ្នំពេញ និងផ្សារទំនើប អ៉ីអន ម៉ល សែនសុខ ស៊ីធី

អ្វីដែលកាន់តែពិសេសទៀតនោះ អតិថិជនទាំងអស់របស់ផ្សារទំនើប​ អ៉ីអន ម៉ល ​ដែលអញ្ជើញមកជាវទំនិញផ្សេងៗក្នុងកម្មវិធីពិសេសនេះ នឹងមានឱកាសទទួលបានកែវទឹកដ៏ស្រស់ស្អាតមួយឈុតដែលផលិតពីចំបើងស្រូវសាលី ក្នុងគោលបំណងចូលរួមការពារបរិស្ថាន និងលើកកម្ពស់គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs)។

កុំភ្លេចចូលរួមទាំងអស់គ្នា មកទិញទំនិញថ្មីៗ​ និងអាហារឆ្ងាញ់ៗ​ ជាមួយប្រម៉ូសិន និងការកំសាន្តផ្សេងៗជាច្រើនផងដែរ។ កម្មវិធីលក់បញ្ចុះតម្លៃ​ Black Friday មួយឆ្នាំមានតែម្តងទេ រង់ចាំអ្វីទៀត​ ជួបគ្នានៅក្នុងផ្សារទំនើប អ៉ីអន ម៉ល ភ្នំពេញ និងផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]