ភ្នំពេញ៖ មូលនិធិព្រូដិនស៍ តាមរយៈក្រុមហ៊ុនព្រូដិនសលកម្ពុជា និងកិច្ចសហការណ៍ជាមួយអង្គការមូលនិធិសិទ្ធិកុមារ ដោយមានការគាំទ្រពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជាផ្លូវការនូវកិច្ចបន្តគម្រោងកម្មវិធីអប់រំហិរញ្ញវត្ថុមូលដ្ឋានសម្រាប់កុមារ “ឆាឈីង” ក្នុងដំណាក់កាលទី២ ក្រោមឈ្មោះ “កុមារឆ្លាតអំពីលុយ ឆាឈីង”។
ក្នុងកម្មវិធីប្រកាសនេះ ក៏មានវត្តមានអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ឯកឧត្តមបណ្ឌិត ចាន់ សុភា អគ្គលេខាធិការរងនៃក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីអភិវឌ្ឍយុវជន និងជាប្រធាននាយកដ្ឋានបឋមនៃក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំង ឯកឧត្តម ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងនៃគណៈអភិបាលខេត្តកំពតផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសេចក្តីប្រកាសនេះ បញ្ជាក់អំពីការប្ដេជ្ញាបន្តគាំទ្រការលើកស្ទួយអក្ខរកម្មហិរញ្ញវត្ថុទៅដល់កុមារកម្ពុជាក្នុងរយៈពេល ៣ឆ្នាំទៅមុខទៀត។ គម្រោងនេះមានគោលបំណងធំដើម្បីបង្រៀនកុមារអាយុពី ៧ ដល់ ១២ឆ្នាំ ពីចំណេះដឹង ឧបករណ៍ និងការអនុវត្តន៍នានា ដែលពួកគាត់ត្រូវការក្នុងការសម្រេចចិត្តហិរញ្ញវត្ថុដ៏ត្រឹមត្រូវដើម្បីសម្រេចគោលដៅ និងសុបិន្តរបស់ពួកគេ។
ការពង្រីកគម្រោងឆាឈីងវគ្គទី២ នេះគឺដោយសារការសម្រេចបានជោគជ័យលើវគ្គទី១ ចាប់ពីដើមឆ្នាំ ២០១៩ ដល់ដើមឆ្នាំ ២០២២។ ក្នុងដំណាក់កាលទី១ នេះ គម្រោងបានអនុវត្តនៅទីក្រុងភ្នំពេញ ខេត្តកណ្ដាល និងកំពង់ចាម ទៅលើសាលាបឋមសិក្សាគោលដៅចំនួន ១៥០។ ដំណាក់កាលនេះបានផ្ដល់ប្រយោជន៍ដល់សិស្សចំនួន ៣៩,៨៨៩នាក់ (សិស្សស្រីចំនួន ១០,៧០៤នាក់) គ្រូចំនួន ៥៨១នាក់ នាយកសាលាចំនួន ១៥០នាក់ អាណាព្យាបាលចំនួន ២៨៩នាក់ និងមន្រី្តរដ្ឋាភិបាលចំនួន ៦៩នាក់។
គម្រោងកុមារឆ្លាតអំពីលុយ “ឆាឈីង” ដំណាក់កាលទី២នេះ នឹងបន្ដពង្រីកអត្ថប្រយោជន៍នេះទៅលើភាពជោគជ័យនៃដំណាក់កាលទី១ លើសាលាចំនួន១៥០ និងភាពជាម្ចាស់ពីសំណាក់ក្រសួង ដោយបន្ថែមនូវសាលាគោលដៅចំនួន១៥០ទៀត នៅក្នុងខេត្ត កំពង់ចាម កំពត កណ្ដាល សៀមរាប និងភ្នំពេញ។ លើសពីការពង្រីកគោលដៅសាលា គម្រោងនឹងរំពឹងបន្ថែមទៅលើគោលដៅសំខាន់មួយទៀត គឺការដាក់បញ្ជូលមេរៀនអក្ខរកម្មហិរញ្ញវត្ថុឆាឈីងនេះចូលទៅក្នុងកម្មវិធីសិក្សាផ្លូវការរបស់ក្រសួងអប់រំ ដើម្បីធានាវិសាលភាពនៃលទ្ធផលវិជ្ជមាននៃចំណេះដឹងនេះ។
ឯកឧត្តមបណ្ឌិត ចាន់ សុភា អគ្គលេខាធិការរងនៃក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីអភិវឌ្ឍយុវជន និងជាប្រធាននាយកដ្ឋានបឋមនៃក្រសួងអប់រំយុវជន និងកីឡា មានប្រសាសន៍ថា៖
លោក Freddie Wong នាយកស្ដីទីផ្នែកហិរញ្ញវត្ថុ និង Actuary តំណាងក្រុមហ៊ុនព្រូដិនសលកម្ពុជា មានប្រសាសន៍ថា៖
លោក ទេព ចាន់សំអុល នាយកប្រតិបត្តិនៃអង្គការមូលនិធិសិទ្ធិកុមារបានបន្ថែមថា៖
“ឆាឈីង” គឺជាកម្មវិធីអប់រំ និងទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុជាសកល សម្រាប់កុមារអាយុពី ៧ ដល់១២ឆ្នាំ។ កម្មវិធីនេះផ្ដោតទៅលើការបំពេញចន្លោះខ្វះខាតផ្នែកអក្ខរកម្មហិរញ្ញវត្ថុ ដោយការប្រើប្រាស់របៀបសិក្សាបែបរួមបញ្ជូល ដោយប្រើប្រាស់ឧបករណ៍ឌីជីថល និងរបៀបសិក្សាក្នុងសាលា។
អំពីក្រុមហ៊ុនព្រូដិនសលកម្ពុជា
ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឺសួរ៉ិនស៍ ម.ក (ហៅកាត់ថា ព្រូដិនសលកម្ពុជា) បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅ ខែមករា ឆ្នាំ២០១៣។ តាមរយៈការផ្តល់ជូននូវដំណោះស្រាយ នៃសេវាធានារ៉ាប់រងអាយុជីវិតដែល ស្របតាមតម្រូវការអតិថិជន ក៏ដូចជាការធ្វើសិក្ខាសាលានានា ស្តីពីសេវាធានារ៉ាប់រងអាយុជីវិតទៅកាន់សាធារណៈជន ព្រូដិនសលកម្ពុជា បាននិងកំពុងជួយប្រជាជនកម្ពុជា ក្នុងការការពារ និងគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ថ្ងៃអនាគតរបស់ពួកគាត់។ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងស្រុងនៃ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential Plc) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី បានផ្តល់ជូននូវការធានារ៉ាប់រងសម្រាប់អាយុជីវិត និងសុខភាព និងការការពារទ្រព្យសម្បត្តិដោយផ្តោតលើតំបន់អាស៊ី និងអាហ្រ្វិក។ អាជីវកម្មនេះបានចូលរួមចំណែកជួយជីវិតមនុស្សគ្រប់គ្នាឱ្យមានភាពប្រសើរឡើង ដោយការធ្វើឱ្យគ្រប់គ្នាអាចមានលទ្ធភាពទទួលបានសេវាថែទាំសុខភាពដែលមានតម្លៃសមរម្យតាមរយៈការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ។
អំពីក្រុមហ៊ុនព្រូដិនសលភីអិលស៊ី
ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential plc) ផ្ដល់ការធានារ៉ាប់រងសម្រាប់អាយុជីវិត និងសុខភាព និងការការពារទ្រព្យសម្បត្តិនៅក្នុងទីផ្សារទាំង ១៣ នៅអាស៊ី និងអាហ្រ្វិក។ អាជីវកម្មនេះបានចូលរួមចំណែកជួយជីវិតមនុស្សគ្រប់គ្នាឱ្យមានភាពប្រសើរឡើង ដោយការធ្វើឱ្យគ្រប់គ្នាអាចមានលទ្ធភាពទទួលបានសេវាថែទាំសុខភាពដែលមានតម្លៃសមរម្យតាមរយៈការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ។ ព្រូដិនសល បានការពារ និងបង្កើនទ្រព្យសម្បត្តិ ក៏ដូចជាជម្រុញឱ្យពួកគេអាចសន្សំសម្រាប់គោលដៅ។ អាជីវកម្មនេះបានធានារ៉ាប់រងអាយុជីវិតសម្រាប់អតិថិជន ១៩ លាននាក់ និងមានការចុះបញ្ជីសំខាន់ពីរនៅលើផ្សារហ៊ុនហុងកុង (2378) និងផ្សារហ៊ុនឡុងដ៍ (PRU) ។ វាក៏មានការចុះបញ្ជីបន្ទាប់បន្សំនៅលើផ្សារហ៊ុនសិង្ហបុរី (K6S) និងការចុះបញ្ជីនៅផ្សារហ៊ុនញូវយ៉ក (PUK) ក្នុងទម្រង់នៃការទទួលប្រាក់បញ្ញើរបស់អាមេរិក និងជាធាតុផ្សំនៃសន្ទស្សន៍ Hang Seng Composite Index ផងដែរ។
ក្រុមហ៊ុនព្រូដិនសលមិនមានទំនាក់ទំនងជាមួយក្រុមហ៊ុនព្រូដិនសល Financial, Inc. ជាក្រុមហ៊ុនដែលមានទីតាំងអាជីវកម្មសំខាន់នៅក្នុងសហរដ្ឋអាមេរិក ឬជាមួយក្រុមហ៊ុន The Prudential Assurance Company Limited ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ M&G plc ដែលជាក្រុមហ៊ុនចុះបញ្ជីពាណិជ្ជកម្មនៅចក្រភពអង់គ្លេសឡើយ។
អំពីមូលនិធិព្រូដិនស៍
មូលនិធិព្រូដិនស៍ គឺជាមូលនិធិអភិវឌ្ឍន៍សហគមន៍របស់ ក្រុមហ៊ុនព្រូដិនសល នៅអាស៊ី និងអាហ្រ្វិក។ បេសកកម្មរបស់មូលនិធិ គឺធានានូវអនាគតរបស់សហគមន៍ តាមរយៈការលើកកម្ពស់ការអប់រំ សុខភាព និងសុវត្ថិភាព។ មូលនិធិនេះអនុវត្តកម្មវិធីថ្នាក់តំបន់ ក៏ដូចជាកម្មវិធីប្រចាំទីផ្សាររបស់ក្រុមហ៊ុនព្រូដិនសលមួយចំនួនទៀត ដោយសហការជាមួយអង្គការក្រៅរដ្ឋាភិបាល រដ្ឋាភិបាល និងវិស័យឯកជន ដើម្បីបង្កើនឥទ្ធិពលជាវិជ្ជមានពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន។ មូលនិធិព្រូដិនស៍ ប្រើប្រាស់ទស្សនៈវិស័យវែងឆ្ងាយ និងភូមិសាស្ត្រអាជីវកម្មរបស់ក្រុមហ៊ុនព្រូដិនសល ដើម្បីធ្វើឱ្យសហគមន៍ទាំងនោះ កាន់តែមានសុខសុវត្ថិភាព និងភាពធន់មាំជាងមុន។ មូលនិធិនេះគឺជាអង្គការសប្បុរសធម៌ ដែលបានចុះបញ្ជីនៅទីក្រុងហុងកុង។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.prudencefoundation.com
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]