បរទេស៖ នៅថ្ងៃទី ២០ ខែវិច្ឆិកាកន្លងទៅនេះ តាមរយៈ ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បានរាយការណ៍ឲ្យដឹង អំពីការចាកចេញភ្លាមៗ របស់តារាសម្តែង លោក Jason David Frank ដែលបានទទួលម.រ.ណ.ភាពក្នុងវ័យ ៤៩ឆ្នាំ។

ក្នុងនោះដែរ តាមរយៈ Justine Hunt ដែលជាភ្នាក់ងាររបស់ តារាសម្ដែង លោក Jason David Frank បានប្រកាសពី ការស្លា.ប់.របស់តារាសម្តែងរូបនេះ ខណៈដែលគ្រួសារ​របស់លោក ​ចង់​ទទួល​បាន​ភាព​ឯកជន។ ហើយភ្នាក់ងាររបស់តារាសម្ដែងរូបនេះដែរ ក៏មិនបានបង្ហាញពី មូលហេតុនៃការស្លា.ប់របស់ លោក Jason David Frank នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អ្នកតំណាងរូបនេះបាននិយាយថា សូមឲ្យគោរពសិទ្ធិឯកជនរបស់ពួកគេនៅពេលនេះ ខណៈដែលគ្រួសារកំពុងប្រឈមមុខ នឹងការឈឺចាប់យ៉ាងខ្លាំង នៅក្នុងការចាកចេញពីមនុស្សដ៏អស្ចារ្យបែបនេះ។ ជាមួយនឹងដំណឹងមួយនេះ តារាសម្ដែង Walter Emanuel Jones ដែលធ្លាប់សម្ដែងជាមួយរូបលោក នៅក្នុងរឿង Power Rangers ក៏បានបង្ហោះរូបថតជាមួយគ្នា ពីការសោកស្ដាយយ៉ាងខ្លាំង ដែលក្រុមគ្រួសារបានបាត់បង់សមាជិកពិសេសម្នាក់ទៀត ។

គួររំឮកផងដែរថា តារាសម្ដែង លោក Jason David Frank បានដើរតួនាទីនៅ ក្នុងរឿង Power Rangers អស់រយៈពេលជាយូរណាស់មកហើយ នៅពេលដែលបានបង្ហាញខ្លួននៅក្នុងរឿងភាគជាបន្តបន្ទាប់ និងបានបន្តរួមដំណើរជាមួយ Power Rangers ក្នុងតួនាទី ជាអ្នកដឹកនាំសិល្បៈក្បាច់គុន ដោយបង្ហាញខ្លួននៅក្នុងកម្មវិធីផ្សេងៗ ផងដែរ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Jason David Frank
Jason David Frank
Jason David Frank
Jason David Frank

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]