ភ្នំពេញ៖ អតិថិជនជាទីគោរព! ABA សូមណែនាំមធ្យោបាយទូទាត់ងាយស្រួល ដែលអនុញ្ញាតឲ្យអតិថិជន ចំណេញពេលច្រើនពីការរង់ចាំបង់ប្រាក់ផ្ទាល់តាមលេខរៀងនៅបញ្ជរទាំងនៅច្រកចេញ និងច្រកចូល ពេលធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ - ក្រុងព្រះសីហនុ។
អ្នកប្រើប្រាស់កម្មវិធី ABA Mobile ទាំងអស់ អាចបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខសម្គាល់យានយន្ដជាមុនបានដោយផ្ទាល់ក្នុងកម្មវិធី។ ដើម្បីបញ្ចូល៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស1. ចុចប៊ូតុង ទូទាត់ប្រាក់ នៅលើអេក្រង់ដើមនៃកម្មវិធី
2. ចុច សេវាសាធារណៈ ហើយជ្រើសរើស ផ្លូវល្បឿនលឿនភ្នំពេញ - ក្រុងព្រះសីហនុ
3. បញ្ចូលព័ត៌មានផ្លាកលេខរបស់អ្នក រួចដាក់ចំនួនទឹកប្រាក់។
ជម្រើសផ្សេងពីនេះ អ្នកអាចចូលទៅកាន់អេក្រង់ទូទាត់ផ្ទាល់ ដោយគ្រាន់តែ [ចុចទីនេះ]។
ទឹកប្រាក់ទូទាត់ នឹងកាត់ពីសមតុល្យផ្លាកលេខយានយន្ដរបស់អ្នកនៅច្រកចេញ ផ្អែកតាមចម្ងាយដែលអ្នកធ្វើដំណើរ និងប្រភេទយានយន្តរបស់អ្នក។ អ្នកអាចបញ្ចូលទឹកប្រាក់ក្នុងចំនួនណាក៏បាន រហូតដល់ 1,000 ដុល្លារ ដើម្បីប្រើសម្រាប់ទូទាត់ពេលជិះលើផ្លូវល្បឿនលឿនលើកក្រោយ។
សូមជម្រាបថា មធ្យោបាយប្រមូលការទូទាត់នេះ មានតែនៅច្រកខាងស្តាំដៃបំផុតនៃស្ថានីយភ្នំពេញ និងស្ថានីយក្រុងព្រះសីហនុតែប៉ុណ្ណោះ។ សេវាកម្មនេះនឹងដាក់ដំណើរការនៅគន្លងផ្សេងទៀតក្នុងពេលឆាប់ៗ ហើយយើងខ្ញុំនឹងជម្រាបជូនអតិថជនអំពីព័ត៌មាននេះតាមក្រោយ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមប្រព័ន្ធទូរស័ព្ទឥតគិតថ្លៃ 1800 203 203 (សម្រាប់ការហៅក្នុងប្រទេសកម្ពុជា) ឬឆាតមកយើងខ្ញុំនៅលើវិបសាយ ឬ ទំព័រហ្វេសប៊ុក។
មិនទាន់មានគណនី ABA មែនទេ? ដោនឡូត ABA Mobile ឥឡូវ ហើយបើក គណនីរហ័ស (តម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]