តៃវ៉ាន់៖ ថ្មីៗនេះ តារាសម្តែងស្រី Barbie Hsu ត្រូវបានគេលើកឡើងថា បានធ្វើការប្តឹង អតីតស្វាមី លោក Wang Xiaofei ពីបទរំ.លោ.ភ.លើកិច្ចព្រមព្រៀងលែងលះ ដោយសុំឱ្យតុលាការ រឹបអូសទ្រព្យសម្បត្តិរបស់លោក មួយចំនួននៅតៃវ៉ាន់។

យោងតាមប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ បានឲ្យដឹងថា លោក Wang Xiaofei ត្រូវបានអតីតភរិយា ចោ.ទប្រកាន់ថា  មិនបានផ្គត់ផ្គង់ លើការចំណាយ លើការរស់នៅ របស់កូនៗ ចាប់តាំងពីខែមីនាឆ្នាំនេះ ដូច្នេះហើយ តារាស្រី Barbie Hsu បានដាក់ពាក្យទៅតុលាការក្រុងតៃប៉ិ ដើម្បីស្នើសុំអាជ្ញាកណ្តាល ខណៈដែលកាលពីមុននោះ នៅពេលដែលអ្នកទាំងពីរ បានលែងលះគ្នា កិច្ចព្រមព្រៀងរបស់ពួកគេគឺបានលើកឡើងថា Barbie Hsu ចិញ្ចឹមកូនពីរនាក់ ហើយអតីតស្វាមី លោក Wang Xiaofei ជួយឧបត្ថម្ភ l;ការរស់នៅរបស់កូនៗជារៀងរាល់ខែ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ តាមរយៈប្រភព​ព័ត៌មាន បាន​បន្ត​ថា បច្ចុប្បន្ន តារាស្រី Barbie Hsu កំពុង​ស្នើ​ រឹបអូស​ដោយ​បង្ខំ​ នូវ​ទ្រព្យ​សម្បត្តិ​របស់ លោក Wang Xiaofei នៅ​តៃវ៉ាន់  នៅសណ្ឋាគារ S Taipei  ដើម្បី​យក​ប្រាក់​ឧបត្ថម្ភ​ពី​ខែ​មីនា ​រហូត​ដល់​ ពេលឥឡូវ​នេះ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖

Barbie Hsu
Wang Xiaofei
Barbie Hsu និង ស្វាមីថ្មី DJ Koo
Barbie Hsu និង អតីតស្វាមី
Barbie Hsu និង អតីតស្វាមី
Barbie Hsu និង អតីតស្វាមី
Barbie Hsu និង អតីតស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]