កម្សាន្ត៖ អាចនិយាយបានថា កញ្ញា សុខ និដាណាត់ ជាបវរកញ្ញា Miss Teen International Cambodia 2022 ហើយកញ្ញា ប៊ុនរ៉ែន ធារីកា ជាបវរកញ្ញាលំដាប់រងទី១MTIC។ ក្រោយជាប់ឈ្មោះជាបវរកញ្ញា គេឃើញអ្នកទាំងពីរ កាន់តែមានទំនាក់ទំនងជិតស្និទ្ធគ្នាខ្លាំង។ ជាពិសេស មួយរយៈចុងក្រោយនេះ អ្នកទាំងពីរតែងណាត់ជួបគ្នាជានិច្ច។ 

យ៉ាងណាមិញ បើក្រឡេកមើលការងារវិញ កញ្ញា សុខ និដាណាត់ និងកញ្ញា ប៊ុនរ៉ែន ធារីកា ក៏ធ្លាប់បានការងារថតស្ពតជាមួយគ្នាផងដែរ។ ជាមួយគ្នានេះដែរ បវរកញ្ញាទាំងពីររូបនេះ ក៏នឹងត្រៀមខ្លួនចេញទៅប្រកួតនៅលើឆាកអន្តរជាតិនៅពេលឆាប់ៗខាងមុខនេះដូចគ្នា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បើក្រឡេកទៅមើលរូបសម្ផស្សកញ្ញា សុខ និដាណាត់ និងកញ្ញា ប៊ុនរ៉ែន ធារីកា ថ្មីៗនេះអ្នកទាំងពីបានអ្បើឲ្យហ្វេនលង់ភ្លឹកនឹងសម្រស់ដ៏ផូរផង់គ្រប់គ្នា។ ដោយអ្នកទាំងពីរបានតុបតែងខ្លួនថតរូបរួមគ្នា មើលទៅស្រស់ស្អាត មានភាពទាក់ទាញតែម្ដង។ មិនតែប៉ុណ្ណោះ រូបភាពជាច្រើនសន្លឹកនោះ បើមើលមួយភ្លែតឃើញថា អ្នកទាំងពីរពិតជាស្រដៀងគ្នា សឹងដូចកូនភ្លោះអ៊ីចឹង៕ 

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា សុខ និដាណាត់ Miss Teen International Cambodia 2022
កញ្ញា ប៊ុនរ៉ែន ធារីកា Miss Eco Teen International Cambodia 2022
កញ្ញា ប៊ុនរ៉ែន ធារីកា និងកញ្ញា សុខ និដាណាត់
កញ្ញា ប៊ុនរ៉ែន ធារីកា និងកញ្ញា សុខ និដាណាត់
កញ្ញា ប៊ុនរ៉ែន ធារីកា និងកញ្ញា សុខ និដាណាត់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]