កម្សាន្ត៖ ប្រាកដណាស់ បច្ចុប្បន្នវិស័យប្រកួតបវរកញ្ញា និងបុរសឯក ពិតជាទទួលបានការគាំទ្រ ហើយមានការចាប់អារម្មណ៍ពីបណ្ដាអ្នកលេងបណ្ដាញសង្គមខ្លាំងនាប៉ុន្មានឆ្នាំចុងក្រោយនេះ។ លើសពីនេះទៅទៀត ពីមួយឆ្នាំទៅមួយឆ្នាំ គេក៏ឃើញមានយុវជន យុវតីជាច្រើនបានដាក់ពាក់ចូលរួមប្រកួតលើវិស័យប្រកួតបវរកញ្ញា និងបុរសឯកយ៉ាងច្រើនកុះករ។ 

យ៉ាងណាមិញ បើនិយាយដល់អ្នកនាង ឈុន រក្សា និងលោក ហ៊ាប ស៊ាងហ៊ុយ គេដឹងថាអ្នកទាំងពីរ ជាមិត្តភក្ដិនឹងគ្នា ហើយក៏ជាអ្នកដែលស្រលាញ់វិស័យប្រកួតបវរកញ្ញា និងប្រកួតបុរសឯកដូចគ្នា។ មិនតែប៉ុណ្ណោះ អ្នកទាំងពីរថែមទាំងជាម្ចាស់ជ័យលាភីប្រចាំកម្មវិធីប្រកួតបវរកញ្ញា ក៏ដូចជាកម្មវិធីប្រកួតបវរកញ្ញាដូចគ្នាទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ អ្នកនាង ឈុន រក្សា ជាបវរកញ្ញាលំដាប់រងទីមួយក្នុងកម្មវិធី Miss Universe Cambodia 2020 ចំណែកលោក ហ៊ាប ស៊ាងហ៊ុយ ទើបតែគ្រងតំណែងបុរសឯកថ្មីៗនេះ ក្នុងនាមជា Mister Friendship Cambodia 2022 ដែលនឹងត្រៀមចេញទៅប្រកួតលើឆាកអន្តរជាតិនាពេលឆាប់ៗខាងមុខទៀត។ គួរបញ្ជាក់ផងដែរថា អ្នកទាំងពីររៀនជំនាញផ្នែកពេទ្យ និងជាបវេជ្ជបណ្ឌិតផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

លោក ហ៊ាប ស៊ាងហ៊ុយ
លោក ហ៊ាប ស៊ាងហ៊ុយ
លោក ហ៊ាប ស៊ាងហ៊ុយ
អ្នកនាង ឈុន រក្សា
អ្នកនាង ឈុន រក្សា
អ្នកនាង ឈុន រក្សា
អ្នកនាង ឈុន រក្សា និងលោក ហ៊ាប ស៊ាងហ៊ុយ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]